អាឡែរហ្សីអាចបំផ្លាញថ្ងៃល្អបំផុតរបស់អ្នក។ រោគសញ្ញាអាចរួមមាន អស់កម្លាំង ក្តៅខ្លួន និងក្អួត ហើយមានកម្រិតនៃភាពធ្ងន់ធ្ងរ (យោងតាមរយៈមហាវិទ្យា ល័យអាឡែរហ្ស៊ី ហឺត និងប្រព័ន្ធការពាររាងកាយ)។ ប៉ុន្តែប្រហែលជារោគសញ្ញាដ៏មិនគួរឱ្យអស់ចិត្តបំផុតគឺ រមាស់ភ្នែក។ ខណៈពេលដែលការស្រាវជ្រាវបច្ចុប្បន្នកំពុងរកមើលវិធីសាស្រ្តនៃការព្យាបាលដែលប្រសើរជាងមុន ដែលអាចរារាំងប្រតិកម្មអ៊ីស្តាមីនរបស់រាងកាយទាំងស្រុងនោះ បច្ចុប្បន្ននេះមិនមានការព្យាបាលសម្រាប់អាឡែស៊ីទេ ប៉ុន្តែមានថ្នាំសម្រាប់ការគ្រប់គ្រងផលប៉ះពាល់។ ភាគច្រើននៃរោគសញ្ញាទាំងនេះបន្តកើតមានយូរ បន្ទាប់ពីការប៉ះពាល់ដំបូង រួមទាំងសារធាតុអាលែហ្សីដែលចូលក្នុងខ្លួនតាមរយៈច្រមុះ មាត់ និងភ្នែក។ Harvard Health Publishing ណែនាំថា អារម្មណ៍មិនស្កប់ស្កល់នៃការរមាស់ភ្នែក អំឡុងពេលមានប្រតិកម្មអាលែហ្សី គឺជាស្ថានភាពដែលគេស្គាល់ថាជាអាលែកហ្ស៊ី conjunctiva និងកើតឡើងញឹកញាប់ជាងចំពោះមនុស្សវ័យក្មេង។ ប៉ុន្តែតើអាលែហ្សីទាំងនេះប៉ះពាល់ដល់ភ្នែករបស់យើងយ៉ាងដូចម្ដេច ហើយហេតុអ្វីបានជាពួកវាបង្កឱ្យមានប្រតិកម្មខ្លាំងបែបនេះ?
អ្នកជំនាញសុខភាពនិយាយថា វាជាប្រតិកម្មរលាក Harvard Health Publishing ចែងថា អាលែកហ្ស៊ី conjunctiva គឺជាប្រតិកម្មអាលែហ្សី ដែលបណ្តាលឱ្យរលាកដល់ភ្នាសភ្នែក ដែលត្រូវបានគេស្គាល់ថាជាស្រទាប់ភ្នែក។ វាត្រូវបានគេប៉ាន់ប្រមាណថា ជំងឺរលាកដល់ conjunctiva ប៉ះពាល់រវាង 20 ទៅ 40% នៃជនជាតិអាមេរិកជារៀងរាល់ឆ្នាំ ដែលជាចំនួនកើនឡើងជាលំដាប់។
ខណៈពេលដែលអាលែកហ្ស៊ីភ្នែកអាចបណ្តាលឱ្យហើម ហូរទឹកភ្នែក ហូរទឹករំអិល ក្រហម និងរមាស់ អ្នកជំនាញសុខភាពនិយាយថា ផលប៉ះពាល់បែបនេះមិនមែនជាការគំរាមកំហែងដល់ការមើលឃើញរបស់យើងក្នុងរយៈពេលយូរទេ (តាមរយៈ Johns Hopkins Medicine)។ អ្នកជំនាញណែនាំថា មនុស្សមិនគួរត្រដុសភ្នែកពេលមានអាឡែស៊ីប៉ះពាល់ឡើយ ដើម្បីការពារសុខភាពភ្នែក។ ជំនួសមកវិញ វាត្រូវបានណែនាំឱ្យអ្នកប្រើថ្នាំប្រឆាំងនឹងអ៊ីស្តាមីន លាបថ្នាំត្រជាក់លើតំបន់ភ្នែក ឬលាងជម្រះតំបន់ដែលរងផលប៉ះពាល់ដោយទឹក ដើម្បីលុបទំនាក់ទំនងអាឡែហ្ស៊ី នេះបើយោងតាម Johns Hopkins Medicine ៕