BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនភាគខាងកើត ត្រៀមទបទល់នឹងការវាយលុកជាថ្មីរបស់រុស្សី

ថ្ងៃព្រហស្បតិ៍, 31 ខែមីនា 2022 18:44  គុន ច័ន្ទរដ្ឋា

56KDCDLUPFKYNPATTUJOGJAVBE (1)

Reuters-

កងទ័ពអ៊ុយក្រែនត្រៀមទប់ទល់នឹងការវាយប្រហារជាថ្មី នៅក្នុងភាគខាងកើតនៃប្រទេស ខណៈដែលរុស្សីបានដាក់ពង្រាយកងទ័ពជាថ្មីបន្ថែមទៀត បន្ទាប់ពីរងគ្រោះយ៉ាងធ្ងន់ធ្ងរត្រឡប់ទៅវិញនៅជិតទីក្រុង Kyiv លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីព្រហស្បតិ៍។ ការឈ្លានពានរបស់រុស្សី មកលើប្រទេសជិតខាង ឥឡូវនេះបានឈានចូលមកដល់សប្តាហ៏ទី៥ហើយ ដែលជាហេតុបណ្តាលឲ្យមានជនភៀសខ្លួនចំនួន ៣លាន៥សែននាក់ ភៀសខ្លួនចេញពីលំនៅដ្ឋាន និងធ្វើឲ្យមនុស្សជាច្រើនពាន់នាក់ស្លាប់បាត់បង់ជីវិត។

តម្លៃប្រេងនៅលើពិភពលោកក៏បានកើនឡើង និងបានធ្វើឲ្យទំនាក់ទំនងលោកខាងលិច និងរុស្សីបានឡើងទៅដល់ចំណុចដ៏អាក្រក់ ដែលមិនធា្លប់មានចាប់តាំងពីសង្រ្គាមត្រជាក់។ សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ចេញប្រេងបំរុង ដែលមានចំនួនដ៏ច្រើន ដើម្បីទប់ទៅនឹងតម្លៃប្រេងឡើងថ្លៃ ដែលនឹងធ្វើឲ្យមានការភ័យខ្លាចពីអតិផរណានៅជុំវិញពិភពលោក។ អង្គការឋាមពលពិភពលោក (IAE) ដែលនឹងធ្វើការប្រជុំជាបន្ទាន់នៅថ្ងៃសុក្រ។ ការតស៊ូយ៉ាងស្វិតស្វាញដោយ កងកម្លាំងអ៊ុយក្រែនបានការពាររុស្សីមិនឲ្យកាន់កាប់ទីក្រុងធំបានរួមទាំងទីក្រុង Kyiv ដែលជាកន្លែងកងទ័ពរុស្សី ត្រូវបានទប់ទល់ជាច្រើនសប្តាហ៍។

នៅក្នុងព្រឹកព្រលឹមវីឌីអូ ដែលថ្លែងដោយ Zelensky បានថ្លែងដោយនិយាយយោងទៅរកចលនាទ័ពនៃកងកម្លាំងរុស្សី ដែលបានដកថយពីក្រុង Kyiv និង Chernihiv បាននិយាយថា មិនមែនជាការដកទ័ពទេ ប៉ុន្តែវាប្រសើរជាងផលវិបាកនៃអ្នកការពាររបស់យើង។ Zelensky បានបន្ថែមថា អ៊ុយក្រែនបានមើលឃើញនូវការកសាងកម្លាំងទ័ពរបស់រុស្សីក្នុងការវាយលុកសារជាថ្មីទៅលើ Donbas និងយើងបានប្រុងប្រៀបដើម្បីទប់ទល់។ រុស្សីបាននិយាយថា ការប្រមូលផ្តុំគឺដើម្បីផ្តោតទៅលើការរំដោះតំបន់ដែលបំបែកខ្លួននៅ Donbas ។ តំបន់ Donbas ដែលបានបង្កើតជាសាធារណរដ្ឋប្រជាជនដោយខ្លួនឯង ដែលរុស្សីបាននិយាយថា ដើម្បីជួយរំដោះពីការកាន់កាប់របស់អ៊ុយក្រែន។

មេដឹកនាំនៃសាធារណរដ្ឋប្រជាជន Donetsk, Denis Pushilin បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការណ៍នឹងមានការតឹងតែង។ Donetsk រួមបញ្ចូលទាំង ទីក្រុងកំពង់ផែដែលត្រូវឡោមព័ទ្ធ Mariupol ដែលបានឃើញថាមានការប្រយុទ្ធយ៉ាងតឹងតែង និងការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ដែលជាកន្លែងមានប្រជាពលរដ្ឋ ១៧០,០០០នាក់ ដែលជាប់នៅក្នុងនោះ ដែលខ្វះខាតទឹក និងម្ហូបអាហារ។ "យើងចំអិននូវអ្វីដែលរកឃើញនៅជុំវិញខ្លួន ស្ពៃបន្តិច ប៉េងប៉ោះបន្តិច មើមឆៃថាវ" ជាងដែកម្នាក់បាននិយាយនៅក្នុងទីក្រុង Mariupol ។ ពួកគេចំអិនសាច់ដោយមានការខ្វះខាត ហើយដេកនៅក្នុងលេណដ្ឋាន ដែលពួកគេបាននិយាយថាជា កន្លែងខ្សាច់ដែលមានជាតិសើម៕

5DCJIDAAGVJG3BQLEDYZ2M3XVA

46EYPP2RDNKMZFZ6NIWOXENNYQ

 


ថ្ងៃព្រហស្បតិ៍, 31 ខែមីនា 2022 18:44  គុន ច័ន្ទរដ្ឋា