ការរួមភេទជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក ហើយឥឡូវនេះ ប្រព័ន្ធភាពស៊ាំរឹងមាំ គឺប្រៀបបានដូចជាសម្បត្តិម្យ៉ាង ដែលមិនអាចខ្វះបាន ដូច្នេះមិនថាអ្នកចង់បានវា ឬកំពុងខ្វះវានោះទេ, វិទ្យាសាស្រ្តនិយាយថា ការរួមភេទពីរដងក្នុងមួយសប្តាហ៍អាចជួយឱ្យអ្នកមានសុខភាពល្អ (តាមរយៈ WebMD) ។ នៅក្នុងការសិក្សាមួយ ដែលមាននិស្សិតមហាវិទ្យាល័យនៅសកលវិទ្យាល័យ Wilkes, អ្នកស្រាវជ្រាវបានរកឃើញកម្រិតខ្ពស់នៃ immunoglobulin A (IgA) ប្រហែល 30 ភាគរយ មានចំពោះអ្នកដែលរួមភេទ បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានរួមភេទ។ ដូច្នេះតើ immunoglobulin A គឺជាអ្វី ហើយហេតុអ្វីវាសំខាន់ចំពោះសុខភាពរបស់អ្នក?
Johns Hopkins Medicine ពន្យល់ថា អង់ទីករ IgA គាំទ្រដល់ប្រព័ន្ធការពាររាងកាយ ដែលមានសុខភាពល្អ ដោយបំផ្លាញមេរោគ និងការឈ្លានពានពីមីក្រូសរីរាង្គដែលចូលក្នុងខ្លួន ហើយការខ្វះអង់ទីករទាំងនេះអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើន។ ផ្ទុយទៅវិញ ការបង្កើនអង់ទីករទាំងនេះ គឺជាការជំរុញដល់ប្រព័ន្ធភាពស៊ាំ ដោយបន្ថែមការការពារបន្ថែមប្រឆាំងនឹងមេរោគ។
មានអត្ថប្រយោជន៍សុខភាពជាច្រើនទៀតដែលទាក់ទងនឹងការរួមភេទ
យោងទៅតាម Bustle, ការរួមភេទក៏អាចកាត់បន្ថយកម្រិតស្ត្រេសបានដែរ ហើយការសិក្សាបានបង្ហាញថា អ្នកដែលមានភាពតានតឹងទាបទំនងជាមិនសូវឈឺឡើយ។ គេហទំព័រ Time រាយការណ៍ថា មនុស្សក៏មានប្រតិកម្មវិជ្ជមានទាំងផ្លូវកាយ និងផ្លូវចិត្តចំពោះការប៉ះគ្នា រួមទាំងការកាត់បន្ថយភាពតានតឹង ការរំលាយអាហារកាន់តែល្អ និងប្រព័ន្ធការពាររាងកាយកាន់តែប្រសើរឡើង។ ការប៉ះគ្នាយ៉ាងស្និទ្ធស្នាលដូចជាការត្រដុសខ្នង និងឱប អាចធ្វើឲ្យសុខភាព និងជីវិតផ្លូវភេទរបស់អ្នកប្រសើរឡើង (តាម PopSugar)។ តើអ្នកធ្លាប់មានការរួមភេទដ៏ស្រើបស្រាល ដែលធ្វើឱ្យអ្នកមានអារម្មណ៍ដូចអ្នករត់ម៉ារ៉ាតុងដែរឬទេ? ការរួមភេទគឺជាទម្រង់នៃការធ្វើលំហាត់ប្រាណ បង្កើនចង្វាក់បេះដូង ការដុតកាឡូរី និងសាច់ដុំធ្វើការ ហើយការធ្វើលំហាត់ប្រាណប្រចាំថ្ងៃត្រូវបានបង្ហាញថា អាចកាត់បន្ថយភាពតានតឹង និងធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើង។ យោងតាមគេហទំព័រ WebMD ការសិក្សាបានបង្ហាញថា ការរួមភេក៏ទអាចកាត់បន្ថយសម្ពាធឈាមបានដូចគ្នា៕