BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តី បញ្ជាឱ្យរៀបចំយុទ្ធសាស្រ្តស្តុកទុក ប្រេងឥន្ឋនៈ

ថ្ងៃព្រហស្បតិ៍, 31 ខែមីនា 2022 10:40  លាង ឡា

photo_2022-03-31_10-14-27 (2)m

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យមានយុទ្ធសាស្រ្តត្រៀមប្រេងឥន្ឋនៈស្តុកទុក ខណៈសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងកើនឡើងជាសកល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ថា ការបញ្ជាឱ្យដោះស្រាយស្តុកយុទ្ធសាស្រ្តត្រៀមទុកប្រេង គឺដើម្បីជៀសវាងខ្វះប្រេងប្រើ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា សេចក្តីត្រូវការ និងការផ្គត់ផ្គង់ ដែលរាជរដ្ឋាភិបាល បានគិតគូរត្រៀមទុកសំរាប់ជាតិ និងប្រជាជនបច្ចុប្បន្ននេះ គឺខុសពីអតីតកាល។ 

សម្តេចបន្តថា ប្រសិនបើអគ្គិសនីខ្វះ វារីអគ្គិសនីខ្វះទឹកមិនដើរ តែមានម៉ាស៊ីន៤០០មេហ្គាវ៉ាត់ ដើម្បីបញ្ឆេះផ្គត់ផ្គង់អគ្គិសនី ដូច្នេះហើយត្រូវការត្រៀមប្រេងទុក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងថា តម្លៃប្រេងសាំងគ្រប់គ្រងលែងកើតហើយ ឥទ្ធិពលកើតចេញពីសង្រ្គាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ហើយបានធ្វើឱ្យប៉ះពាល់ទូទាំងពិភពលោក៕

photo_2022-03-31_10-14-27c (1)


 


ថ្ងៃព្រហស្បតិ៍, 31 ខែមីនា 2022 10:40  លាង ឡា