Reuters-
អង្គភាពយោធារុស្សីខ្លះ បានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងអ៊ុយក្រែន ត្រូវបានបង្ខំឲ្យវិលត្រឡប់ទៅផ្ទះវិញ និងទៅកាន់បែលឡារុស ដែលជាប្រទេសជិតខាង ប្រភពចារកម្មអង់គ្លេសបាននិយាយ មួយថ្ងៃមុនបន្ទាប់ពីរុស្សីបានសន្យាថា នឹងបន្ថយនូវប្រតិបត្តិការណ៍យោធានៅជុំវិញទីក្រុង Kyiv និងទីក្រុងដ៏ទៃទៀត។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានធ្វើប្រតិកម្មទៅនឹងការសង្ស័យទៅលើការដែលផ្តល់ឲ្យដោយរុស្សីនៅក្នុងអម្លុងពេលនៃការចរចារនៅក្នុងទីក្រុអុីស្តង់ប៊ុល ដែលមានបំណងនឹងបន្ថយនូវទំនាស់ ដែលកើតមានឡើងអស់រយៈពេល៥សប្តាហ៍។
កងកម្លាំងរបស់ Putin បានបញ្ឈប់នូវការឈ្លានពានស្ទើរតែគ្រប់សមរភូមិ ហើយអ្នកវិភាគខ្លះបានសំគាល់ឃើញថា ការសន្យារបស់រុស្សីក្នុងការបន្ថយនូវសកម្មភាពប្រយុទ្ធស្ទើរតែគ្រប់ទីកន្លែង ដោយសារតែរុស្សីបានចាញ់នៅគ្រប់សមរភូមិ សូម្បីតែសមរភូមិដែលមានជនស៊ីវិលនៅជាប់ក្នុងទីក្រុងនោះក៏ដោយ នៃប៉ែកខាងត្បូង និងខាងកើត។ ការចាញ់យ៉ាងធ្ងន់ធ្ងរ និងការដកទ័ពធ្វើឲ្យមានផលប៉ះពាល់ទៅដល់ប្រតិបត្តិការណ៍របស់រុស្សី មន្ត្រីយោធាអង់គ្លេសនិយាយ។
សកម្មភាពដូចនេះបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើរុស្សីរួចជាស្រេច ដូចជាបញ្ហាខ្វះស្បៀង វាបានចង្អុលបង្ហាញពីការលំបាករបស់រុស្សី ក្នុងការរៀបចំកងទ័ពឡើងវិញ នូវអង្គភាពដែលត្រូវបញ្ជូនចូលមកអ៊ុយក្រែនវិញ “គេបាននិយាយក្នុងការវិភាគ និងគណនាកាលពីថ្ងៃព្រហស្បតិ៍។ រុស្សីទំនងជានឹងបន្តនូវការលើកទឹកចិត្តកងទ័ពបន្ថែម ក្នុងការបន្ថយនូវសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងគោក តាមរយៈការបាញ់ផ្លោងមីស៊ីល និងកាំភ្លើងធំ។
រុស្សីបានបរាជ័យក្នុងការប៉ុនប៉ងកាន់កាប់ទីក្រុងធំៗ ក្នុងការឈ្លានពានរយៈពេល១ខែរបស់គេ ខណៈដែលអ៊ុយក្រែនបានធ្វើការរុលទៅមុខកាន់កាប់ទឹកដីមកវិញពីកងទ័ពរុស្សីនៅជាយក្រុង Kyiv នៅប៉ែកខាងជើង និងខាងត្បូង។ ទីកន្លែងមួយ ដែលបានកាន់កាប់ឡើងវិញនៅតាមផ្លូវឆ្ពោះទៅកាន់ ភូមិ Rusaniv ពោរពេញទៅដោយរថក្រោះឆេះបាក់បែក និងឯកសណ្ឋាននៃកងទ័ពរុស្សីនៅជុំវិញផ្ទះ និងអគារដែលត្រូវបានបំផ្លាញ។ រុស្សីបានហៅការវាយលុកនេះថាជា ប្រតិបត្តិការពិសេស ដើម្បីទម្លាក់អាវុធ និងកំចាត់ពួក NAZI នៅក្នុងអ៊ុយក្រែន៕