BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកខាងលិចព្រមានថា កុំទម្លាក់ចោលនូវការយាមល្បាតចំពោះការដកថយរបស់រុស្សី

ថ្ងៃពុធ, 30 ខែមីនា 2022 16:54  គុន ច័ន្ទរដ្ឋា

55979969-0-image-a-22_1648602254857

Dailymail-

មេដឹកនាំបស្ចឺមប្រទេសបានធ្វើការព្រមានថា កុំឲ្យទម្លាក់ចោលនូវការប្រុងប្រយ័ត្ន បន្ទាប់ពីរុស្សីបានប្រកាសពីម្សិលម៉ីញថា គាត់មានបំណងនឹងបន្ថយនូវប្រតិបត្តិការណ៍យោធានៅជុំវិញក្រុង Kyiv និង Chernihiv ។ រដ្ឋមន្ត្រីក្រសួងការពារប្រទេស Ben Wallace បានច្រានចោលនូវការអះអាងយ៉ាងឆាប់រហ័សនៃការការដកថយមួយ ដោយប្រកាសថា "រុស្សីត្រូវតែគិតថា យើងទើបនឹងកើតពីម្សិលម៉ិញ"។ Putin ចង់កំទេចអ៊ុយក្រែន គឺជាអ្វីដែលគាត់ចង់និយាយ។ Wallace បាននិយាយនៅក្នុងប្រទេស Norway ដែលលោកបានទៅធ្វើទស្សនកិច្ចកងទ័ពនៅ Bardufoss ដែលជាមូលដ្ឋានហ្វឹកហ្វឺននៅក្នុងរដូវរងាសំរាប់កងទ័ពអាកាស និងអាកាសយានិកឧទ្ធម្ភាគចក្រ។

លោកបានប្រាប់ The Sun ថា "ខ្ញុំគិតថា រុស្សីកំពុងស្វែងរកច្រកចេញ ហើយកំពុងវេចបង្វេចដែលស្ថិតនៅក្នុងស្ថានភាព ដែលខ្សោយឲ្យគេមើលឃើញថាខ្លាំង"។ "សូមមើលសកម្មភាពរបស់រុស្សី កុំស្តាប់គាត់និយាយអី ព្រោះវាមានចន្លោះធំណាស់រវាងរឿង២នេះ"។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្សី Alexander Fomin បាននិយាយកាលពីម្សិលម៉ិញថា ការផ្លាស់ប្តូរនៅលើសមរភូមិ វាមានន័យថា គឺជាការបង្កើតនូវទំនុកចិត្តលើការចរចាស្វែងរកសន្តិភាព ដោយផ្តល់ជាយោបល់ថាមូលដ្ឋានគ្រឺះនៃបទឈប់បាញ់គ្នានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

មេរបស់លោកគឺលោក Serey Shoigu ទន្ទឹមគ្នានោះដែរបាននិយាយថា កងកម្លាំងរុស្សីនឹងផ្តោតយកការចិត្តទុកដាក់ទៅលើការរំដោះតំបន់ Donbas ខាងកើតប្រសើរជាងធ្វើការវាយប្រហារទៅលើទីក្រុងធំៗរបស់អ៊ុយក្រែន ដែលវាជាតំណាងឲ្យការលើកមុខមាត់នៃការបរាជ័យយ៉ាងជូរចត់ពីការទប់ទល់យ៉ាងស្វិតស្វាញរបស់កងទ័ពអ៊ុយក្រែន។ ប៉ុន្ន្តែការប្រកាសនេះត្រូវបានជួបនឹងការសង្ស័យនៅក្នុងអឺរ៉ុប និងអាមេរិក ខណៈដែលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានប្រកាសថា Putin អាចនឹងមកម្តងទៀត សង្រ្គាមនឹងមានយុទ្ធសាស្ត្រថ្មីទៀត។

នៅក្នុងសេចក្តីថ្លែងការរបស់លោកប្រធានាធិបតី Zelensky កាលពីម្សិលម៉ិញបានច្រានចោលនូវក្នុងការផ្លាស់ប្តូរតាក់ទិករបស់រុស្សី គីគ្មានអ្វីក្រៅពីការដកថយដោយសារប្រឈមទៅនឹងការទប់ទល់ដ៏ស្វិតស្វាញរបស់កងកម្លាំងអ៊ុយក្រែន ប្រសើរជាងការប្រកាសនូវការឈប់បាញ់គ្នា។ ការការពារទប់ទល់របស់យើងបានទទួលជោគជ័យ នេះគឺជាសេចក្តីក្លាហាននៃសកម្មភាពរបស់នៃអ្នកការពាររបស់យើង ដែលបានរុញច្រានសត្រូវឲ្យដកថយយ៉ាងអាម៉ាស៕


ថ្ងៃពុធ, 30 ខែមីនា 2022 16:54  គុន ច័ន្ទរដ្ឋា