BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វ៉ាក់សាំងចំនួន១,៥ លានដូស ជំនួយរដ្ឋាភិបាលចិន ជើងទី២ បានដឹកមកដល់កម្ពុជា

ថ្ងៃពុធ, 30 ខែមីនា 2022 11:44  លាង ឡា

photo_2022-03-30_11-30-11c

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១,៥លានដូស ដែលជាផ្នែកមួយ នៃជំនួយរបស់ រដ្ឋាភិបាលចិន ចំនួន២០លានដូស បានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។   

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា នេះជាជំហានទី១ ក្នុងការទទួលវ៉ាក់សាំងចំនួន៥លានដូស ហើយ១៥ លានដូសទៀត នឹងពិភាក្សាគ្នាតាមក្រោយ។

លោកស្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែជំរុញឱ្យមានការចាក់វ៉ាក់សាំងកូវីដ- ១៩ ឱ្យបានគ្រប់ៗគ្នា ជាពិសេសកុមារដែលមានអាយុពី ៣ ទៅ៥ ឆ្នាំ ដើម្បីកាត់បន្ថយការឆ្លងនិងគ្រោះថ្នាក់ដល់បាត់បង់ជីវិត។

នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជូនកម្ពុជា នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូស។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា សម្រេចបានលទ្ឋផល៩២,៦២ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាន នាក់៕

photo_2022-03-30_11-30-11 (2)m

photo_2022-03-30_11-30-11 (3)m


 


ថ្ងៃពុធ, 30 ខែមីនា 2022 11:44  លាង ឡា