BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីបំផុត បុណ្យភូមិ ត្រូវបានវិលត្រឡប់មកសារជាថ្មី ក្រោយពីការផ្អាកអស់រយៈពេល២ឆ្នាំ 

ថ្ងៃអង្គារ, 29 ខែមីនា 2022 15:02  BeeTube News

បុណ្យភូមិគឺជាពិធីបុណ្យប្រជាប្រិយខ្មែរដែលនិយាយទាក់ទងនឹងវប្បធម៏ហើយតែងតែប្រារព្ភធ្វើឡើងនៅតាមវត្តអារាមក្នុងភូមិនិងនៅពេលគៀកពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។គួររំលឹកដែរថាពិធីបុណ្យនេះត្រូវបានបង្កើតឡើងដោយក្រុមភ្លើងកុបនិងវិទ្យុABCកម្ពុជានៅខែមេសាឆ្នាំ២០១៤។នៅក្នុងពិធីបុណ្យនេះ​គេមានការបង្ហាញពីល្បែងកម្សាន្តខ្មែរសិល្បៈល្ខោននិងមានការដាក់តាំងលក់ផលិតផលចំណីអាហា​ររបស់អ្នកភូមិផងដែរ។គួរឲ្យសោកស្តាយពិធីបុណ្យនេះត្រូវបានខកខានមិនបានធ្វើអស់រយៈពេលពីរឆ្នាំគឺដោយសារតែជំងឺកូវីដ ១៩ តែឥឡូវនេះវាបានចាប់ផ្តើមងើបឡើងវីញហើយ។ ដូច្នេះតើ បុណ្យភូមិ ឆ្នាំ២០២២ នឹងប្រព្រឹត្តិឡើងនៅពេលណា? 

-3

តាមរយៈការប្រកាសនៅក្នុងផេកផ្លូវការរបស់ ក្រុមបុណ្យភូមិ បានឲ្យដឹងថា កម្មវិធី បុណ្យភូមិ ឆ្នាំទី៩ ២០២២នេះហើយវានឹងប្រព្រឹត្តិទៅពីរលើកគឺ នៅថ្ងៃទី ១-២-៣ និងថ្ងៃទី​​ ៨-៩-១០ នៃខែមេសា និងមានការសហការគ្នាផងដែរពី ក្រុមហ៊ុន Smart Axiata និង J&T Express Cambodia ។ អមជាមួយនឹងពាក្យមួយឃ្លាថា «ខ ខាល ក្លាក្លំ ខាលនាំសុខដុម បង្គំសិរី»សូមផ្ញេីកំលាំងចិត្ត និងក្តីសង្ឃឹមតាមរយៈរូបតំណាងឆ្នាំនេះ កងរំពងទៅដល់ប្រជាជនកម្ពុជាទាំងអស់គ្នា ពិធីបុណ្យភូមិឆ្នាំនេះ​គឺដឹងតែកក្រើកទៀតហើយ។តែទោះជាយ៉ាងណាក៏ដោយសម្រាប់ទីកន្លែងដែលត្រូវប្រារព្ភធ្វើនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ។ 

-4

 


ថ្ងៃអង្គារ, 29 ខែមីនា 2022 15:02  BeeTube News