BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ត្រៀមពង្រាយប្រជាការពារ១ម៉ឺននាក់ សម្រួលសន្តិសុខ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

ថ្ងៃអង្គារ, 29 ខែមីនា 2022 11:43  លាង ឡា

photo_2022-03-29_11-28-21c

ភ្នំពេញ៖ កម្លាំងប្រជាការពារប្រមាណ១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅតាមមណ្ឌលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីជួយសម្រួលការងារសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលគ្រោងធ្វើឡើងនាពេលខាងមុខ។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ក្រៅពីការត្រៀមកម្លាំងប្រជាការពារ ដើម្បីជួយដល់កិច្ចការងារបោះឆ្នោត កម្លាំងប្រជាការពារទាំងអស់ ត្រូវបានផ្តល់អាទិភាព ក្នុងការបណ្តុះបណ្តាលលើកិច្ចការងារនេះជាមុនផងដែរពីសំណាក់អាជ្ញាធរ និងគណៈកម្មាការរៀបចំកាបោះឆ្នោតនៅតាមរាជធានីខេត្ត ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយត្រូវធានាបរិយាកាសស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានអំពើហិង្សា អព្យាក្រិត្យ សេរី ត្រឹមត្រូវ យុត្តិធម៌ សុវត្ថិភាព។ 

អគ្គស្នងការនគរបាលជាតិ បានណែនាំដល់គ្រប់ស្នងការនគរបាល ឱ្យសហការជិតស្និទជាមួយកម្លាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៅតាមរាជធានី ខេត្ត ផងដែរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

photo_2022-03-29_11-29-09m


 


ថ្ងៃអង្គារ, 29 ខែមីនា 2022 11:43  លាង ឡា