BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស បានដឹកមកដល់កម្ពុជា

ថ្ងៃអង្គារ, 29 ខែមីនា 2022 10:08  លាង ឡា

photo_2022-03-29_09-50-32c

ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ដែលជាផ្នែកមួយ នៃជំនួយចំនួន២០លានដូស របស់រដ្ឋាភិបាលចិន បានដឹកមកដល់កម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ 

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូស ត្រូវបានដឹកជញ្ជូនមកកម្ពុជា ចំនួន៣ជើង។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងដែរថា វ៉ាក់សាំងចំនួន៥លានដូសនេះ គឺជាចំនួនវ៉ាក់សាំងក្នុងចំណោមវ៉ាក់សាំង ២០លានដូស ដែលរដ្ឋាភិបាលចិន បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ រដ្ឋាភិបាលចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា សរុបចំនួន២៨,៧២៤,៨០០ដូស។ ក្នុងនោះ ២០លានដូស ជាជំនួយថ្មី។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២    អត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា សម្រេចបាន៩២,៥៩ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាន នាក់៕

photo_2022-03-29_09-51-00m


 


ថ្ងៃអង្គារ, 29 ខែមីនា 2022 10:08  លាង ឡា