Insider-
លោកប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់រុស្សីក្នុងការប្រើគ្រាប់បែកម្សៅហ្វូសហ្វាតពណ៍ស ក្នុងអម្លុងពេលនៃការប្រយុទ្ធប្រឆាំងទៅលើជនស៊ីវិលក្នុងសប្តាហ៍នេះ ជម្រុញឲ្យមានការខ្វាយខ្វល់ជាអន្តរជាតិក្នុងការប្រើអាវុធបង្កអន្តរាយនេះ។ David Johnson ចាងហ្វាងស្រាវជ្រាវនៃ Rand Coporation និងជាមនុស្សវ័យចាស់ក្នុងសង្រ្គាម បាននិយាយទៅកាន់ សារព័ត៌មាន Insider អំពីអ្វីទៅដែលជាគ្រាប់បែកម្សៅពណ៌ស និងអាវុធគីមីផ្សេងទៀតក្នុងការឈ្លានពានទៅលើអ៊ុយក្រែន។
វាជារឿងខុសច្បាប់ ក៏ដូចជាប្រព័ន្ធអាវុធផ្សេងទៀត ដើម្បីប្រើប្រឆាំងនឹងជនស៊ីវិល ហើយនឹងប្រើវាដើរគ្មានការរើសអើងក្នុងកន្លែង ដែលអ្នកគិតថាជនស៊ីវិលរស់នៅ។ "ប៉ុន្តែសហរដ្ឋអាមេរិកនិងស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក មានអាវុធម្សៅពណ៌សនៅក្នុងឃ្លាំងរបស់គេ ដែលជាគោលការណ៍គេគ្រាន់តែប្រើសំរាប់បង្កើតជាផ្សែង ពីព្រោះគេចង់បង្កើតការងារឲ្យមានប្រសិទ្ធភាពក្នុងការបង្កើតផ្សែងភ្លាមៗ" Johnson និយាយ។ ជាតិពុល សារធាតុគីមីដែលមានសណ្ឋានដូចក្រមួននៅក្នុងគ្រាប់ហ្វូសស្វាត ធ្វើឲ្យមានភាពរមាស់នៅពេលដែលវាប៉ះនឹងខ្យល់អុកស៊ីហ្សែន និងបណ្តាលនាំឲ្យមានជាតិរលាក បើសិនជាវាប៉ះនិងស្បែក អាវុធប្រភេទនេះធ្លាប់បានប្រើដោយសហរដ្ឋអាមេរិកក្នុងសង្រ្គាមនៅអុីរ៉ាក់។
ភាពខុសគ្នានៅក្នុងលទ្ធភាពដែលរុស្សីប្រើប្រឆាំងនៅក្នុងអ៊ុយក្រែន, លោកពន្យល់, វានឹងអាចក្លាយទៅជាអ្នកនាំមុខក្នុងការដែលប្រើមុនគេនៅក្នុងសង្រ្គាម។ “ដូច្នេះហើយវាមិនមែនជាការពិតទេ ក្នុងការដែលមានវា ហើយយកមកប្រើប្រាស់ដែលវាប្រាកដជាបញ្ហា។ ហើយខ្ញុំបានឃើញវាកើតឡើងយ៉ាងពិតប្រាកដនៅក្នុងអ៊ុយក្រែន ខ្ញុំគិតថា វានឹងកាន់តែអាក្រក់អាក្រី” Johnson បាននិយាយ "អ្វីដែលយើងគួរតែផ្តោតនូវការយកចិត្តទុកដាក់ គឺតើគេប្រើវាដោយរបៀបណា និងកំណត់ត្រារបស់រុស្សីគឺឃោឃៅណាស់"។
Johnson បាននិយាយពន្យល់ថា ការប្រើរបស់រុស្សីក្នុងពេលបច្ចុប្បន្ននៃម្សៅពណ៌សនេះប្រឆាំងទៅនឹងជនស៊ីវិលនៅក្នុង Aleppo និងឧស្ម័ន Sarin នៅក្នុងស៊ីរី ក៏ដូចជាទំនាស់ជាប្រវត្តិសាស្ត្រក្នុងប្រទេស Cherchenia និង Grazni ដែលលោកនិយាយថា បានប្រើនូវតាក់ទិកច្រងេងច្រងាង ដើម្បីពង្រាបអ្នកតស៊ូ។ ទោះជាយ៉ាងណា ព្រឹកនេះមានការប្រហារគ្រាប់បែកម្សៅពណ៌ស គឺជាគ្រាប់បែកហ្វូសហ្វាតម្សៅពណ៌សរបស់រុស្សី មនុស្សចាស់និងកូនក្មេងត្រូវបានសម្លាប់ម្តងទៀត។នៅពេលដែលគេសួរពីបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយថា រុស្សីមិនដែលរំលោភសន្ធិសញ្ញាអន្តរជាតិនោះទេ៕