Manila,AP-
កងទ័ពអាមេរិក និងហ្វីលីពីនជាច្រើនពាន់នាក់បានចាប់ផ្តើមនៅថ្ងៃច័ន្ទ នូវសមយុទ្ធយោធាដ៏ធំមួយនៅក្នុងឆ្នាំនេះ ដែលរួមបញ្ចូលទាំងការបាញ់គ្រាប់ពិត ការវាយលុកតាមអាកាស សង្រ្គាមក្នុងទីក្រុងនិងការវាយឡើងគោក ដើម្បីបង្ហាញនូវសមត្ថភាពប្រយុទ្ធរបស់សហរដ្ឋអាមេរិក នៅប៉ែកខាងជើងហ្វីលីពីននៅជិតព្រំប្រទល់សមុទ្ទតៃវ៉ាន់។ សមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថា Balikaran ដែលមានន័យថា ស្មាទល់នឹងស្មា នឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី៨ ខែមេសា ជាមួយនឹងកងទ័ពដែលមានចំនួន៩,០០០នាក់ នាវាប្រយុទ្ធយន្តហោះរថក្រោះ ដែលរួមបញ្ចូលកងទ័ពអាមេរិកចំនួន ៥,១០០នាក់ មន្ត្រីយោធាអាមេរិកនិងហ្វីលីពីន។
ចិននឹងទំនងជាជ្រួញចិញ្ចើមចំពោះការធ្វើសមយុទ្ធ ដែលបានធ្វើនៅក្បែរតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន ប៉ុន្តែអ្នករៀបចំសមយុទ្ធនេះមិនមានការផ្តោតជាពិសេសទៅលើប្រទេសណាមួយ ជាមុខព្រួញនោះទេ។ "យោធាអាមេរិកនិងកងទ័ពរបស់ហ្វីលីពីន នឹងហ្វឹកហ្វឺនរួមគ្នាដើម្បីពង្រីក និងចែករំលែកនូវតាក់ទិក បច្ចេកទេស និងវិធីសាស្ត្រដែលនឹងពង្រឹងនូវសមត្ថភាពក្នុងការឆ្លើយតប និងការប្រុងប្រៀបរួចជាស្រេច នូវការប្រឈមទៅនឹងសង្រ្គាមពិតប្រាកដ" ឧត្តមសេនី៍ទោ Jay Bageron មេបញ្ជាការកងពលលេខ៣អាមេរិកបាននិយាយ។ សម្ព័ន្ធមិត្តរបស់យើងនៅតែជាប្រភពដ៏សំខាន់នៃកំលាំង និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការធ្វើសមយុទ្ធលើកទី១ក្នុងឆ្នាំ១៩៩១ សមយុទ្ធ Balikatan អាចធ្វើឡើងបានដោយសារតែកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកឆ្នាំ១៩៥១ ដែលអនុញ្ញាតិឲ្យអាមេរិក ហ្វីលីពីនជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារណាមួយពីបច្ចារមិត្ត។ សម្ព័ន្ធភាពនេះមានគោលបំណងធ្វើឲ្យខ្លាំង និងទប់ទល់ចំពោះសន្តិសុខក្នុងគ្រាមានអាសន្ន ដើម្បីរារាំងទប់ទល់ទៅនឹងសង្រ្គាម “គឺសំរាប់ជួយគ្នាទៅវិញទៅមក មិនមែនសំរាប់ការវាយលុកនោះទេ” អ្នកនាំពាក្យយោធាហ្វីលីពីន លោកវរសេនី៍ឯក Ramon Zavala បាននិយាយ។
"សម្ព័ន្ធភាពនៃកិច្ចព្រមព្រៀងនេះ បានប្រកាសជាផ្លូវការអំពីអត្ថន័យនៃការឯកភាព និងការប្តេជ្ញាចិត្តដើម្បីការពារគ្នាទៅវិញទៅមក ប្រឆាំងទៅនឹងការវាយប្រហារមកពីខាងក្រៅ ដូច្នេះនឹងគ្មានលទ្ធភាពពីអ្នកឈ្លានពានខាងក្រៅ ដែលយល់ថាយើងនឹងមិននៅឯកោនោះទេ" Zalaga បានប្រាប់ AP។ មន្ត្រីយោធាហ្វីលីពីនបាននិយាយថា លំហាត់ក្នុងវាយលុកឡើងគោកនឹងប្រព្រឹត្តិទៅនៅ Claveria ដោយនឹងមិនធ្វើការបាញ់គ្រាប់ពិតនោះទេ តែនឹងមានការគាំទ្រដោយយន្តហោះ និងនាវាចម្បាំង៕