BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា បញ្ជាក់ជំហរប្រឆាំងការឈ្លានពានពីសំណាក់ប្រទេសមួយទៅលើប្រទេសមួយ

ថ្ងៃចន្ទ, 28 ខែមីនា 2022 09:35  លាង ឡា

photo_2022-03-28_09-20-38 (1)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា  បានបញ្ជាក់នូវគោលការណ៍ដាច់ខាតដោយប្រឆាំងនឹងសកម្មភាពឈ្លានពានពីសំណាក់ប្រទេសមួយទៅលើប្រទេសមួយទៀត ខណៈការប្រឆាំងរបស់បែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ។

មានប្រសាសន៍ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ជំហរផ្លូវការរបស់កម្ពុជា មិនគាំទ្រ ការប្រើកំលាំងទៅគាប់សង្កត់ប្រទេសណាឡើយ ហើយកម្ពុជា ប្រកាន់ជំហរជាគោលការណ៍ដាច់ខាត ឱ្យតែមានការឈ្លានពាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រឆាំងរបស់កម្ពុជាបែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ ហើយនយោបាយការបរទេសកម្ពុជា ផ្អែកលើគោលការណ៍ច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងដែរថា ការប្រឆាំងនេះ ក៏ដោយសារតែកម្ពុជាធ្លាប់ត្រូវបានគេឈ្លានពាន បំពានឯករាជ្យភាព និងអធិបតេយ្យជាតិ យើងធ្លាប់ជាជនរងគ្រោះ។

នៅក្នុងពិធីដដែលនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវសមានចិត្តចំពោះពលរដ្ឋ អ៊ុយក្រែន ដែលកំពុងភៀសខ្លួន នឹងសង្ឃឹមថា មិត្តរុស្ស៊ី នឹងយល់ពីកម្ពុជា ហើយរុស្ស៊ី និងអ៊ុយក្រែន ត្រូវខិតខំការចចារបញ្ចប់ជម្លោះផងដែរ៕


ថ្ងៃចន្ទ, 28 ខែមីនា 2022 09:35  លាង ឡា