BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនមានឆន្ទៈជាអព្យាក្រិត និយាយថារុស្សីចង់បំបែកប្រជាជាតិរបស់ខ្លួន

ថ្ងៃចន្ទ, 28 ខែមីនា 2022 09:03  គុន ច័ន្ទរដ្ឋា

crisis-lviv (1) (1)

CNA-Lviv

អ៊ុយក្រែនមានឆន្ទៈចង់ក្លាយជាប្រទេសអព្យាក្រិតនិងធ្វើការសម្របសម្រួលលើរឿងតំបន់ Donbas ភាគខាងកើត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យ ទោះបីជាមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានចោទប្រកាន់រុស្សីថាមានបំណងបំបែកប្រទេសជា២។ Zelensky បានបញ្ចេញសាររបស់លោកដោយផ្ទាល់ទៅកាន់អ្នកកាសែតរុស្សីនៅក្នុងការហៅតាមវីឌីអូរថាវិមានក្រឹមឡាំងបានព្រមានប្រព័ន្ធផ្សព្វផ្សាយរុស្សីមិនឲ្យរាយការណ៍ ដោយនិយាយថាកិច្ចព្រមព្រៀងត្រូវតែធានាដោយភាគីទី៣ និងដាក់ចូលធ្វើប្រជាមតិ។

“ការធានានូវសន្តិសុខនិងអព្យាក្រិតភាព លក្ខ័ណនៃការគ្មាននុយគ្លេអ៊ែររបស់រដ្ឋយើង យើងបានប្រុងប្រៀបរួចជាស្រេចដើម្បីជជែកពីបញ្ហានេះ” លោកបាននិយាយជាភាសាររុស្សី។ ប៉ុន្តែទោះបីជាទួរគីបានរៀបចំដើម្បីឲ្យមានការជជែកគ្នាក្នុងសប្តាហ៍នេះ ប្រធានចារកម្មយោធានៃអ៊ុយក្រែន Kyrylo Budanov បាននិយាយថាលោកប្រធានាធិបតីរុស្សី Vladimir Putin បានមានគោលបំណងនឹងចាប់យកភាគខាងកើតរបស់អ៊ុយក្រែន។ "ការពិត គឺជាការប៉ុនប៉ងនឹងបង្កើតនូវកូរ៉េខាងជើងនិងខាងត្បូងនៅអ៊ុយក្រែន" លោកនិយាយដោយយោងទៅរកការបែងចែកឧបទ្វីបកូរ៉េបន្ទាប់ពីសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់។

Zelensky បានជម្រុញឲ្យលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែននូវរថក្រោះ យន្តហោះនិងមីស៊ីលដើម្បីជួយទប់ទល់នឹងកងកម្លាំងរុស្សី។ នៅការសន្ទនាតាមទូរស័ព្ទជាមួយ Putin កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី ទួរគី Tayyip Erdogan បានយល់ព្រមនឹងរៀបចំឲ្យមានការជួបប្រជុំគ្នាមួយនៅទីក្រុង Istanbul និងអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយនិងលក្ខខ័ណ្ឌដ៏ល្អប្រសើររបស់មនុស្សធម៌ ការិយាល័យរបស់លោកបាននិយាយ។ ក្រុមអ្នកចរចាររុស្សីនិងអ៊ុយក្រែន បានបញ្ជាក់ថាការជជែកគ្នាដោយផ្ទាល់នឹងកើតឡើង។ 

មន្ត្រីជាន់ខ្ពស់អាមេរិកបានស្វែងរកកាលពីថ្ងៃអាទិត្យនូវការបំភ្លឺថា សហរដ្ឋអាមេរិកមិនមានផែនការក្នុងការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្សីនោះទេ បន្ទាប់ពីលោកប្រធានាធិបតី Joe-Biden បាននិយាយនៅក្នុងការបញ្ចប់សុន្ទរកថារបស់លោកនៅក្នុងប៉ូឡូញកាលពីថ្ងៃសៅរ៍ថា Putin មិនអាចនៅក្នុងអំណាចបានទៀតទេ។ លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បាននិយាយថា Biden បាននិយាយដោយសាមញ្ញដែលមានន័យថា Putin មិនអាចប្រើអំណាចដើម្បីពង្រីកសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ឬនៅទីកន្លែងផ្សេងបានទេ។


ថ្ងៃចន្ទ, 28 ខែមីនា 2022 09:03  គុន ច័ន្ទរដ្ឋា