BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រអប់ខ្មៅទី២បានរកឃើញក្នុងការធ្លាក់យន្តហោះភាគខាងកើតនៃប្រទេសចិន

ថ្ងៃអាទិត្យ, 27 ខែមីនា 2022 13:46  គុន ច័ន្ទរដ្ឋា

photo_2022-03-26_23-31-41

Beijing-

ប្រអប់ខ្មៅទី២ត្រូវបានរកឃើញពីការធ្លាក់យន្តហោះ ប៊ូអុីញ737-800នាភាគខាងកើតនៃប្រទេសចិន ដែលបាមសម្លាប់មនុស្ស១៣២នាក់កាលពីសប្តាហ៍មុន រដ្ឋចិនបានបាននិយាយកាលពីថ្ងៃអាទិត្យថ្ងៃទី២៧ខែមិនា។ ប្រអប់ខ្មៅទី២ពីយន្តហោះជើងហោះហើរ លេខMU5735 ពីភាគខាងកើតប្រទេសចិនត្រូវបានរកឃើញកាលពីថ្ងៃទី២៧ខែមិនា ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍។ យន្តហោះត្រូវបានបំពាក់ដោយប្រអប់ខ្មៅ២សម្រាបថតសម្លេង មួយនៅផ្នែកចំហៀងកៅអីអ្នកដំណើរសំរាប់ទិន្នន័យនៃការហោះហើរនិងមួយទៀតនៅក្នុងបន្ទប់អាកាសយានិកសម្រាបថតសម្លេង។

អ្នកស្រាវជ្រាវស្វែងរកប្រអប់ថតទិន្នន័យនៃការហះហើរ បន្ទាប់ពីបានរកឃើញប្រអប់ថតសម្លេងនៅក្នុងបន្ទប់អាកាសយានិកកាលពីថ្ងៃពុធ។​ ក្រោយមកគេបាមបញ្ជូនទៅកាន់ទីក្រុងប៉េកាំងសំរាប់ធ្វើការវិភាគ ដែលគេរំពឹងថានឹងត្រូវចំណាយពេលអស់ជាច្រើនថ្ងៃបន្ថែមទៀត។ ប្រអប់ខ្មៅទី២ដែលផ្ទុកនូវទិន្នន័យល្បឿននិងរយៈកំពស់នៃការហោះហើរនិងបោះពួយទៅមុខ។​​ ប្រអប់ខ្មៅទាំងង២នឹងអាចជួយអ្នកស៊ើបអង្កេតឲ្យកំណត់នូវអ្វីដែលជាហេតុធ្វើឲ្យយន្តហោះដាំក្បាលចុះពីលើអាកាសធ្លាក់ចូលទៅក្នុងភ្នំដែលមានដើមឈើតូចៗក្នុងផ្នែកខាងត្បូងនៃប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV និងទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinjua បានរាយការណ៍អំពីការរកឃើញនូវប្រអប់ថតទិន្នន័យសម្លេង ,មន្ត្រីបាននិយាយ។ ជើងហោះហើរ លេខMU5735 ដែលបានធ្លាក់កាលពីថ្ងៃច័ន្ទ ក្នុងពេលដែលកំពុងធ្វើដំណើរចេញពីទីក្រុង​ Kunming ក្នុងភាគខាងត្បូងប្រទេសចិនទៅកាន់ក្ខាងចូវ ដែលជាទីក្រុងដ៏ធំសម្រាបនាំចេញផលិតកម្មនៅក្បែរទីក្រុងហុងកុង។​​​ រដ្ឋបាលនៃក្រុមហ៊ុនអាកាសចរណ៍សុីវិលចិន (CAAC) បាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកដំណើរនិងយានិកទាំងអស់ដែលនៅលើយន្តហោះបានស្លាប់បាត់បង់ជីវិត និងថាគេបានបញ្ជាក់នូវអត្តសញ្ញាណរបស់ពួកគេសឺងតែទាំងអស់តាមរយៈការធ្វើតេស្ត DNA ។

អ្នកដំណើរនិងយានិកទាំង​ ៩រុបសុទ្ធតែជាជនជាតិចិន។ មនុស្សជាច្រើនរយនាក់ រួមទាំងក្រុមពន្លត់អគ្គីភ័យ វេជ្ជបណ្ឌិត និងអ្នកស៊ើបអង្កេត កំពុងតែស្ថិតនៅក្នុងកន្លែងកើតហេតុនៃសោកនាដកម្មដែលគេបានរកឃើញសាសពនិងកំទេចបាក់បែកនៃយន្តហោះ។ ក្រុមប្រឹក្សារសុវត្តិភាពនៃគមនាគមន៍ជាតិរបស់សហរដ្ឋអាមេរិក  បាននិយាយថា គេបានធ្វើការរួមគ្នាជាមួយនឹងអាជ្ញាធរ ចិននិងអាមេរិក ដើម្បីដោះស្រាយបញ្ហារឿងទិដ្ឋាការនិងធ្វើចត្តាឡីស័ក មុនពេលដែលចូលរួមក្នុងការស្រាវជ្រាវនេះ។


ថ្ងៃអាទិត្យ, 27 ខែមីនា 2022 13:46  គុន ច័ន្ទរដ្ឋា