Europe-
រុស្សីបានទាមទារឲ្យអ៊ុយក្រែនបដិសេធនូវសមាជិកភាព NATO។ ប៉ុន្តែសូម្បីតែប្រទេសដែលប្រកាន់នូវអព្យាក្រិតភាពក្នុងអឺរ៉ុបឥឡូវនេះក៏កំពុងពិចារណាចូលរួមក្នុងសម្ព័ន្ធភាពយោធានោះដែរ។ "នេះគឺជាអ្វីដែលរដ្ឋាភិបាលរុស្សីបានពពាយនាយដែលជាមធ្យោបាយមួយក្នុងការបញ្ចប់នូវទំនាស់។ នេះជាបញ្ហាមួយទៀតដែលកំពុងតែត្រូវបានយកមកជជែកគ្នានិងអាចត្រូវបានគេមើលឃើញថាជាការសម្របសម្រួលដ៏ពិតប្រាកដមួយ" អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយក្នុងខែមិនាក្នុងអំឡុងពេលនៃការចរចា។
អ៊ុយក្រែនបានអះអាងពីអព្យាក្រិតភាព នៅពេលដែលបានទទួលនូវឯករាជ្យភាពក្នុងឆ្នាំ១៩៩១ ប៉ុន្តែបានផ្លាស់ប្តូរបង្វែរទិសបន្ទាប់ពីរុស្សីបានភ្ជាប់យក Crimea នៅក្នុងឆ្នាំ២០១៤។ សភាអ៊ុយក្រែនបានបោះឆ្នោតសម្រេចដោយសម្លេងមតិភាគច្រើន ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនឹងចូលជាសមាជិកភាពសហគមន៍អឺរ៉ុបនិង NATO ដែលជាគោលបំណងរបស់រដ្ឋមួយ។ ប៉ុន្តែមិនមែនរុស្សីទេដែលការពាររឿងនេះ។ NATO បានបដិសេធជាប្រចាំនូវការសុំចូលនេះ ដោយមានការភ័យខ្លាចអាចជាគន្លឹះនាំឲ្យមានការប្រឈមមុខជាមួយរុស្សី។
តែឥឡូវនេះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទទួលយល់ព្រមថាគោលបំណងនៃការចូលរួមជាមួយ NATO ប្រហែលជាមិនអាចធ្វើទៅបានទេ។ ប្រទេស៣ដែលប្រកាន់នូវអព្យាក្រិតភាពជាញឹកញយបានបញ្ជាក់នូវតួរនាទីជាគម្រូដែលអាចធ្វើទៅបានសំរាប់អព្យាក្រិតភាពរបស់អ៊ុយក្រែន ដូចជា អូទ្រីស ស៊ុយអែដ និងហ្វាំងឡង់។ ប៉ុន្តែប្រទេសទាំងនោះមានប្រវត្តិនៃអតីតកាលខុសៗគ្នា។ អូទ្រីស ដូចជាអាល្លឺម៉ង់អញ្ចឹង បានគ្រប់គ្រងដោយអំណាចសម្ព័ន្ធមិត្ត៤នៅក្នុងពេលបញ្ចប់សង្រា្គមលោកលើកទី២ សូវៀត សហរដ្ឋអាមេរិក អង់គ្លេសនិងបារាំង។
សហភាពសូវៀតបានយល់ព្រមដកខ្លួនចេញក្នុងលក្ខ័ណថា អូទ្រីសថា អូទ្រីសនឹងស្ថិតនៅអព្យាក្រិតជារៀងរហូត ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសក្នុងឆ្នាំ១៩៥៥។ Leo Muller ជាអ្នកប្រវត្តិសាស្ត្រនៃសកលមហាវិទ្យាល័យ Stockholm និងជាអ្នកនិពន្ធសៀវភៅ “អព្យាក្រិតភាពក្នុងប្រវត្តិសាស្ត្រពិភពលោក” បានពណ៌នាថាស្ថិតនៅអូទ្រីសថាជាអព្យាក្រិតភាពស្ថិតនៅពីលើ។ ប៉ុន្តែស៊ុយអែដមិនដូចអូទ្រីសទេ គេមានភាពអព្យាក្រិតជាង២០០ឆ្នាំហើយ ចាប់តាំងពីប្រទេសបានកាត់ចេញពីហ្វាំងឡង់ ដែលកាលនោះជាទឹកដីស៊ុយអែដ បន្ទាប់ពីមានសង្រ្គាមនៅក្នុងឆ្នាំ១៨០៩៕