BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម បង្កើតប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ បង្ក្រាបបទល្មើសជលផល

ថ្ងៃសុក្រ, 25 ខែមីនា 2022 15:33  លាង ឡា

photo_2022-03-25_15-19-38 (1)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និងអំពាវនាវឱ្យមានការរាយការណ៍នៅពេលបានជួបប្រទះបទល្មើសនេសាទជាក់ស្តែង ដើម្បីសមត្ថកិច្ចធ្វើការបង្រ្កាប។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចំណាត់ការនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានមានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេស ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើកឡើងថា ក្រសួងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាបឱ្យមាន ប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសអូនអូសទឹកសាបឆក់ត្រជាក់ និងបទល្មើសដទៃទៀត ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានជលផល។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសាធារណជន ដែលបានជួបប្រទះបទល្មើសជាក់ស្តែង ឱ្យរាយការណ៍បន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (HotLine) លេខ៖ ០១២ ៩៩៥ ៦៦៥ / ០១៧ ៧៣៥ ១៦៩ ០១២ ៨៧១.០៧១។

សូមបញ្ជាក់ថា នៅក្នុងឱកាសអញើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រតិកម្មខ្លាំងៗចំពោះបទល្មើសនេសាទ ដែលបានកើតមាននៅបឹងទន្លេសាប។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យមន្រ្តីពាក់ព័ន្ឋទាំងអស់ ពិសេសអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវបង្រ្កាបឱ្យខាងតែបាន ហើយបើបង្រ្កាបបទល្មើសមិនបាន គួរឈប់កាន់តំណែងតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដែរថា ការចេញបទបញ្ជានេះ គឺដើម្បីស្រោចស្រង់ធនធានត្រី ដែលកំពុងរងគ្រោះនៅបឹងទន្លេសាប៕

photo_2022-03-25_15-19-45

photo_2022-03-25_15-19-49

photo_2022-03-25_15-19-42

អត្ថបទ៖លាង ឡា


ថ្ងៃសុក្រ, 25 ខែមីនា 2022 15:33  លាង ឡា