BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំពុងតាមរកអតីតប្តី ដែលជះទឹកអាស៊ីតលើអតីតប្រពន្ឋ បណ្តាលឱ្យមរណភាព

ថ្ងៃសុក្រ, 25 ខែមីនា 2022 10:48  លាង ឡា

photo_2022-03-25_10-14-30c

តាកែវ៖ សមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបុរសជាប្តីដែលបានធ្វើសកម្មភាពជះទឹកអាស៊ីតបណ្តាលឱ្យអតីតប្រពន្ឋទទួលមរណភាព និងកូនបានរងរបួស។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មកទល់ពេលនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនដៃដល់យកទៅចាត់វិធានការតាមនីតិវិធីច្បាប់។

មន្រ្តី នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ បានបញ្ជាក់ថា ស្រ្តីរងគ្រោះដោយសារអតីតប្តីជះទឹកអាស៊ីតលើមានឈ្មោះ ទឹម សុខឃីម អាយុ ៤៣ឆ្នាំ រស់នៅភូមិជំពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានទទួលមរណភាពហើយ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

របាយការណ៍របស់អាជ្ញាធរបានឱ្យដឹងថា ករណីអតីតប្តីជះទឹកអាស៊ីតលើប្រពន្ឋ កូនខ្លួនឯង បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅភូមិជំពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ 

ជនដៃដល់ឈ្មោះ ខាយ ទ្រី ហៅឌឹក ភេទប្រុស  អាយុ៣៩ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះទឹម សុខឃីម អាយុ ៤៣ឆ្នាំ រស់នៅភូមិជំពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ 
ប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនដៃដល់ និងជនរងគ្រោះជាអតីតប្តី-ប្រពន្ធ បានរៀបការអស់រយៈពេលជាង២០ឆ្នាំមកហើយ និងមានកូនប្រុស ស្រី ចំនួន២នាក់ ប៉ុន្តែ ដោយសារការរស់នៅមិនចុះសម្រុងគ្នា ក៏បានលែងលះ ក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញ តែជនរងគ្រោះមិនព្រម។ 

លុះមកដល់យប់ថ្ងៃកើតហេតុ ជនដៃដល់បានមកផ្ទះជនរងគ្រោះ និងឆ្លៀតឱកាសធ្វើសកម្មភាពពេលប្រពន្ឋកូនដេកលង់លក់បណ្តាលឱ្យរងរបួសរលាកពេញខ្លួនប្រាណ បន្ទាប់មកក៏គេចខ្លួនបាត់តែម្តង៕

photo_2022-03-25_10-14-29m


 


ថ្ងៃសុក្រ, 25 ខែមីនា 2022 10:48  លាង ឡា