BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្នលើមន្ត្រីនគរបាល ដែលប្រើហិង្សាលើកុមារ

ថ្ងៃសុក្រ, 25 ខែមីនា 2022 09:49  លាង ឡា

photo_2022-03-25_09-12-12c (1)

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នលើឈ្មោះ លក្ខិណា វីរៈរិទ្ធ ជាមន្ត្រីនគរបាល ពាក់ព័ន្ឋការប្រើអំពើហិង្សាដោយមានស្ថានទម្ងន់ទោស ចំពោះកុមារីម្នាក់ អាយុជាង១ខួប។

ជនឈ្មោះ លក្ខិណា វីរៈរិទ្ធ ជាមន្ត្រីនគរបាលការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនឈ្មោះ លក្ខិណា វីរៈរិទ្ធ ភេទប្រុស អាយុ ៣១ ឆ្នាំ ដែលត្រូវជាប្ដីក្រោយរបស់ម្ដាយកុមារីរងគ្រោះ បានសារភាពថា រូបគេបានយកឈ្មោះ តាន់ សុខហ្គេច ស្រីអាយុ ២៣ ឆ្នាំធ្វើជាប្រពន្ធ តាំងពីឆ្នាំ ២០១៩ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទេ។

សារភាពបានឱ្យដឹងបន្តថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ រូបគេពិតជាបានធ្វើសកម្មភាពខាំទៅលើផ្ទៃមុខកូនស្រីចុង ពិតមែន ដោយសារកូនយំលួងមិនបាត់ ហើយខ្នាញ់ទើបបណ្តាលឱ្យមានករណីបែបនេះកើតឡើង និងបណ្តាលឱ្យក្មេងស្រីរងរបួសជាច្រើនកន្លែងលើរាងកាយ។

បន្ទាប់ពីការសាកសួរ និងបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប លោក ជួន សុរាស៊ី បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ពីបទហិង្សា ដោយមានស្ថានទម្ងន់ទោស៕

photo_2022-03-25_09-12-12 (3)m

photo_2022-03-25_09-12-12 (2)m


 


ថ្ងៃសុក្រ, 25 ខែមីនា 2022 09:49  លាង ឡា