Lviv-
កងកម្លាំរុស្សីបានទំលាក់គ្រាប់បែកមកលើទីក្រុង Kyiv កាលពីថ្ងៃពុធ ខែមិនាទី២៣ ខណៈដែលមេដឹកនាំបានចាប់ផ្តើមជួបជុំគ្នានៅក្នុងទីក្រុងប្រ៊ុចសែលដើម្បីរៀបចំផែនការចាត់វិធានការណ៍ដាក់សម្ពាធបន្ថែមទៀតទៅលើលោកប្រធានាធិបតី រុស្សី Vladimir Putin ដើម្បីបញ្ឈប់យុទ្ធនាការអស់រយៈពេល១ខែរបស់លោក។ Putin បានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មត្រាំត្រែងរបស់លោកខាងលិចដែលបានវាយប្រហារទៅលើសេដ្ឋកិច្ចរបស់រុស្សីយ៉ាងខ្លាំងព្រមទាំងបានបង្កកទ្រព្យសម្បត្តិរបស់រុស្សី ដោយបាននិយាយថារុស្សីមានផែនការនឹងលក់ឧស្ម័នរបស់ខ្លួនទៅឲ្យប្រទេសដែលមិនមែនជាមិត្តទូទាត់ជាប្រាក់ Roubles ដែលជាសញ្ញាប្រកាសអាសន្នចំពោះទីផ្សារអន្តរជាតិ។
ហើយវាក៏ជាសញ្ញានៃការប្រះឆានៃជួរអ្នកដឹកនាំក្នុងទីក្រុងមូស្គូ មនុស្សវ័យចំណាស់ម្នាក់ដែលជាជំនួយការ Putin លោក Anatoly Chubais បានលាលែងចេញពីតំណែងដោយសារបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ហើយលោកបានចាកចេញដោយគ្មានចំណុចនឹងវិលត្រឡប់ ប្រភព២បាននិយាយ។ លោកគឺជាមន្ត្រីជាន់ខ្ពស់ទី១ ដែលបានបែកចេញពីលោកប្រធានាធិបតី Putin ចាប់តាំងពីវិមានក្រឹមឡាំងបានរៀបចំការវាយប្រហារក្នុងខែកុម្ភៈ ថ្ងៃទី២៤ ។ ទោះបីជាកងទ័ពរុស្សីមិនអាចឈានទៅមុខរួចនៅក្នុងកន្លែងខ្លះ និងការតស៊ូទប់ទល់ដ៏ស្វិតស្វាញរបស់កងទ័ពអ៊ុយក្រែនបានធ្វើឲ្យពួកគេអស់សង្ឃឹមក្នុងការសំរេចជោគជ័យឲ្យបានឆាប់រហ័ស ។
គ្រាប់កាំភ្លើងធំនិងកងទ័ពអាកាសរបស់រុស្សីនៅតែបន្តការផ្លោងនិងទំលាក់គ្រាប់បែកទៅលើទីក្រុងជាច្រើនខណៈដែលជនស៊ីវិលបានពួនជ្រកនៅក្រោមដី។ "ខ្ញុំមិនដែលឃើញអំពើឃោឃៅដូចនេះពីមុនមកទេ" Katerina Mytkevich អាយុ៣៨ឆ្នាំបាននិយាយ ក្នុងពេលដែលបានទៅដល់ព្រំប្រទល់ប៉ូឡូញក្នុងជំរុំ Przemysl ជាមួយនិងកូនរបស់គាត់បន្ទាប់ពីបានរត់ចេញពីទីក្រុងខាងកើត Chernihiv ទីក្រុងទាំងមូលត្រូវបានបំផ្លាញខ្ទេចខ្ទីរ "នាងនិយាយ"។
លោកប្រធានាធិបតី Joe-Biden បានធ្វើដំណើរទៅអឺរ៉ុបសំរាប់ការប្រជុំកំពូលជាមួយនឹង NATO និងមេដឹកនាំអឺរ៉ុបក្នុងគ្រាមានអាសន្នលើអ៊ុយក្រែន ក្នុងទីបញ្ជាការសម្ព័ន្ធមិត្តនាទីក្រុងប្រ៊ុចសែលនាថ្ងៃហស្បតិ៍នេះ។ មេដឹកនាំទាំងអស់ត្រូវបានគេរំពឹងគិតថានឹងពិចារណារដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្សី។ ពួកគេនឹងយល់ព្រមផងដែរនឹងពង្រីកកងទ័ពនៃសម្ព័ន្ធមិត្តនៅស្លាបខាងកើតអឺរ៉ុប អគ្គលេខាធិការ NATO Jens Stoltenberg បានប្រាប់អ្នកយកសារព័ត៌មាន។ ទោះជាយ៉ាងណាក៏ Stoltenberg បាននិយាយថា NATO នឹងបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនទេ។