BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា បង្ហាញគោលជំហរប្រឆាំងនឹងការឈ្លានពាន

ថ្ងៃពុធ, 23 ខែមីនា 2022 09:16  លាង ឡា

photo_2022-03-23_08-56-46c

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវគោលជំហរប្រឆាំងអំពើឈ្លានពានពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយដោយថា នឹងធ្វើឱ្យមានទម្លាប់មិនល្អនៅលើពិភពលោក។

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ នាព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានហៅការឈ្លានពានរបស់ប្រទេសរុស្ស៊ី លើប្រទេសអ៊ុយក្រែនថា ជាការរំលោភបំពានពីសំណាក់ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ និងបានបញ្ជាឱ្យមន្រ្តីតំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោលជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពាននេះ។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងដែរថា សម្តេចបានបញ្ជាឱ្យរក្សាជំហរដូចដែលកម្ពុជា បានបោះឆ្នោត នៅឯអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដោយកម្ពុជា ចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយលើក ជុំវិញការឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន។ សេចក្តីសម្រេចនេះ គាំទ្រដោយបណ្តាប្រទេស ចំនួន១៤១ ដោយជំរុញឱ្យប្រទេស រុស្ស៊ី បញ្ឈប់ការឈ្លានពាននិងដកទ័ពចេញពីប្រទេសអ៊ុយក្រែន៕

photo_2022-03-23_08-56-46 (2)m


 


ថ្ងៃពុធ, 23 ខែមីនា 2022 09:16  លាង ឡា