BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ គ្រោងកម្ទេចចោលសារធាតុគីមី ផលិតគ្រឿងញៀន ជាង៣០០តោន

ថ្ងៃអង្គារ, 22 ខែមីនា 2022 09:56  លាង ឡា

photo_2022-03-22_09-35-19 (2)c (1)

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ កំពុងពិចារណាឱ្យមានការរៀបចំកម្ទេចចោលនូវសារធាតុគីមី ផលិតគ្រឿងញៀន ដែលសមត្ថកិច្ចប្រមូលបានប្រមាណជាង៣០០តោន នាពេលកន្លងទៅ។​ មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបំផ្លាញសារធាតុគីមី ផលិតគ្រឿងញៀន ប្រមាណជាង៣០០តោន គឺត្រូវការសារធាតុមកបន្សាប ដើម្បីកុំឱ្យមានផលប៉ះពាល់កើតឡើង។
 
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ដែរថា កម្ពុជា កំពុងសុំសហការជាមួយប្រទេសអូស្រ្តាលី ដើម្បីធ្វើលើកិច្ចការនេះ ព្រោះពេលកន្លងទៅ ប្រទេសអូស្រ្តាលី ធ្លាប់ជួយដល់កម្ពុជា ក្នុងករណីប្រតិបត្តិការនៅត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ម្តងរួចមកហើយដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ថា សារធាតុគីមីផលិតគ្រឿងញៀនប្រមាណជាង៣០០តោន ដែលសមត្ថកិច្ចប្រមូលបាននេះមិនអាចកប់ក្នុងដី ឬចាក់ក្នុងប្រឡាយទឹកបានទេ ព្រោះនឹងបង្កជាគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។

សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រតិកម្មចំពោះការរកឃើញនូវសារធាតុគីមីផ្សំគ្រឿងញៀន ជាច្រើនតោន និងជំរុញដល់អ្នកពាក់ព័ន្ឋទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ មុននឹងអនុញ្ញាតឱ្យនាំសារធាតុនានា ចូលកម្ពុជា បើពុំនោះទេ នឹងជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងនឹងការបំផ្លាញសុខភាពសាធារណៈ៕

photo_2022-03-22_09-35-19m


 


ថ្ងៃអង្គារ, 22 ខែមីនា 2022 09:56  លាង ឡា