BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឧត្តមសេនីយ៍អាមេរិកនិយាយថា ចិនបានរៀបចំកោះ៣ ឲ្យទៅជាមូលដ្ឋានយោធានៅក្នុងសមុទ្ទចិនខាងត្បូង

ថ្ងៃអង្គារ, 22 ខែមីនា 2022 09:37  គុន ច័ន្ទរដ្ឋា

photo_2022-03-21_08-43-35 (1)

The guardian-

ចិនបានរៀបចំកោះ៣ ឲ្យទៅជាមូលដ្ឋានយោធាក្នុងចំណោមកោះជាច្រើនដែលមានជម្លោះក្នុងសមុទ្ទចិនខាងត្បូង ដោយមានបំណងដើម្បីទុកជាមូលដ្ឋានមីស៊ីលប្រឆាំងទៅនឹងយន្តហោះនិងនាវា,ជាកន្លែងដែលប្រើប្រាស់ឡាស្សែរនិងយន្តហោះសំរាប់គំរាមកំហែងនិងទន្រ្ទានប្រជាជាតិទាំងឡាយដែលធ្វើប្រតិបត្តិការនៅក្បែរនោះ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ដែលផ្ទុយនឹងអ្វីដែលលោកប្រធានាធិបតី Xi បាននិយាយថានឹងមិនធ្វើនគរូបនីយកម្មនៅលើកោះទាំងនោះទេ ក៏វាជាការបង្ហាញសាច់ដុំផ្នែកយោធានៅទីនោះដែរ។

“អស់រយៈពេលជាង២០ឆ្នាំហើយ ដែលយើងគឺជាសាក្សីនៃការករសាងយោធាដ៏ធំចាប់តាំងពីសង្រ្គាមលោកលើកទី២នៃសាធារណរដ្ឋប្រជាមានិតចិន” ។​ Aquillino បានប្រាប់ AP នៅក្នុងបទសម្ភាសន៍មួយ “ពួកគេបានប្រើប្រាស់និងធ្វើឲ្យមានការរីកចម្រើនទៅមុខដោយពង្រីកនូវសព្វាវុធនិងករសាងសម្ត្ថភាពយោធាដើម្បីធ្វើឲ្យតំបន់គ្មានស្ថិរភាព”។ មិនមានការធ្វើអត្ថាធិប្បាយភ្លាមៗពីមន្ត្រីចិននោះទេ ចិនបានរក្សារនូវសមត្ថភាពយោធារបស់គេគឺក្នុងន័យការពារខ្លួនសុទ្ធសាធ រៀបចំការការពារខ្លួននូវអ្វីដែលគេហៅថាជាសិទ្ធនៃអធិបតេយ្យភាព។

Aquillino បាននិយាយជាមួយទីភ្នាក់ងារសារពត៌មាន AP នៅលើយន្តហោះឈ្លបយកការណ៍ដែលហោះនៅជិតប៉ុស្តិ៍ល្បាតចិននៅក្នុងសមុទ្ទចិនខាងត្បូងនៃទីប្រជុំកោះ Spratly ដែលជាកន្លែងមួយដែលមានការប្រកួតប្រជែងយ៉ាងក្តៅគគុកនៅក្នុងតំបន់ក្នុងពិភពលោក។ ក្នុងអម្លុងពេលនៃការយាមល្បាត យន្តហោះ P-8A ត្រូវបានព្រមានជាបន្តបន្ទាប់ដោយអ្នកហៅទូរស័ព្ទចិនថាបានចូលមកដោយខុសច្បាប់ចំពោះអ្វីដែលគេហៅថាជាអធិបតេយ្យភាពរបស់ចិន ព្រមទាំងបានបញ្ជាឲ្យយន្តហោះចាកចេញជាបន្ទាន់។

“ចិនមានបូរណភាពដែនដីនៅលើកោះ Spratly ក៏ដូចជាដែនសមុទ្ទដែលនៅជុំវិញ ចេញឲ្យឆ្ងាយជាបន្ទាន់ដើម្បីជៀសវាងនូវការកាន់ច្រឡំ” សម្លេងវិទ្យុទាក់ទងចិនបានព្រមានខ្លាំងៗមកលើយន្តហោះអាមេរិកក្នុងការំំរាមកំហែងមួយ។ ប៉ុន្តែយន្តហោះអាមេរិកបានច្រានចោលនូវការព្រមានជាច្រើនសារនោះ ហើយនៅតែរឹងរូសក្នុងការហោះសង្កេតការណ៍ដែលមានសាក្សី២រូបគឺអ្នកកាសែត AP​ ដែលជិះនៅលើយន្តហោះដែរ “ខ្ញុំគឺជាយន្តហោះសហរដ្ឋអាមេរិក ដែលកំពុងតែធ្វើសកម្មភាពយោធាស្របច្បាប់ នៅឆ្ងាយពីដែនទឹកនិងកោះនិងដែនអាកាសនៃប្រទេសណាមួយ” អាកាសយានិកអាមេរិកបានឆ្លើយតបទៅវិញតាមវិទ្យុទាក់ទង។


ថ្ងៃអង្គារ, 22 ខែមីនា 2022 09:37  គុន ច័ន្ទរដ្ឋា