BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តី ឱ្យពិចារណាលើការវះកាត់ប្តូរសរីរាង្គសង្រ្គោះអ្នកជំងឺដោយស្របច្បាប់

ថ្ងៃចន្ទ, 21 ខែមីនា 2022 10:14  លាង ឡា

photo_2022-03-21_09-57-57c

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញដល់រដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឱ្យពិចារណាអំពីភាពស្របច្បាប់ លើការវះកាត់ផ្លាស់ប្តូរសរីរាង្គ ដើម្បីសង្រ្គោះអាយុជីវិតអ្នកជំងឺ។

មានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាមានលទ្ធភាពវះកាត់ដូរក្រលៀន តាំងពីឆ្នាំ២០១០ តែមិនបានផ្សព្វផ្សាយឱ្យពលរដ្ឋដឹងទូលំទូលាយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល គិតគូរពិចារណាឱ្យការដូរក្រលៀនក្លាយជារឿងទូលំទូលាយខណៈកន្លងទៅមានពលរដ្ឋជាអ្នកជំងឺតែងទៅដូរនៅក្រៅប្រទេស។

សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងដែរថា អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះមានសមត្ថភាពអាចដូរថ្លើមបានផងដែរ។

សូមបញ្ជាក់ថា អាគារ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានតម្លៃប្រមាណជាង៨០លានដុល្លារ មានកំពស់ ១១ជាន់ និងមាន១៣២បន្ទប់ ឬ ស្មើនឹង ៤០០គ្រែ ដោយមានបំពាក់ឧបករណ៍បច្ចេកវិជ្ជាវេជ្ជសាស្ត្រទំនើបៗនិងមានចំណតឧទ្ធម្ភាគចក្រសម្រាប់សង្គ្រោះបន្ទាន់ផងដែរ៕

photo_2022-03-21_09-57-58m

photo_2022-03-21_09-57-58 (2)m

photo_2022-03-21_09-57-58 (3)m


 


ថ្ងៃចន្ទ, 21 ខែមីនា 2022 10:14  លាង ឡា