ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ ចំនួន២០លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នឹងត្រូវដឹកមដល់កម្ពុជា នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។
នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានាធិបតីចិន បានសន្យាជូនវ៉ាក់សាំងកូវីដ-១៩ ចំនួន២០លានដូស ហើយនឹងដឹកមកដល់កម្ពុជា ៥លានដូស នៅចុងខែមីនានេះ។
សូមបញ្ជាក់ថា ក្នុងជំនួបតាមទូរស័ព្ទ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីងពីង ប្រធានាធិបតី នៃប្រទេសចិន កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២កន្លងទៅលោក ស៊ី ជីនពីង ប្រធានាធិបតី នៃប្រទេសចិន បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា ចិននឹងធ្វើការរួមគ្នាជាមួយនឹងប្រទេសកម្ពុជា ក្នុងការរៀបចំរោងចក្រផលិតវ៉ាក់សាំង នៅប្រទេសកម្ពុជានាពេលខាងមុខ ហើយនឹងបន្តនាំចូលផលកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ផងដែរ៕