BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនស្ថិតនៅក្នុងផ្នែកមួយដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រលើសង្រ្គាមអ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការបរទេសនិយាយ

ថ្ងៃអាទិត្យ, 20 ខែមីនា 2022 15:34  គុន ច័ន្ទរដ្ឋា

photo_2022-03-20_01-30-27

CNA,Shanghai-

ចិនបានឈរនៅលើផ្នែកមួយដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រនៅលើវិបត្តិនៅក្នុងអ៊ុយក្រែន ខណៈដែលពេលវេលានឹងប្រាប់យើង និងជំហរដែលស្របទៅនឹងសេចក្តីប្រាថ្នារបស់ប្រទេសជាច្រើន រដ្ឋមន្ត្រីក្រសួងការបរទេស Wang Yi បាននិយាយ។ “ចិននឹងមិនទទួលយកនូវការពាក់ព័ន្ធណាមួយពីខាងក្រៅឬក៏សម្ពាធ និងប្រឆាំងទៅនឹងការចោទប្រកាន់ណាមួយដែលគ្មានមូលដ្ឋាននិងការសង្ស័យប្រឆាំងទៅនឹងចិន” Wang បានប្រាប់អ្នកយកព័ត៌មានពីថ្ងៃសៅរ៍ល្ងាច ដោយយោងទៅតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងរបស់លោកកាលពីថ្ងៃអាទិត្យ។

ការធ្វើអត្ថាធិប្បាយរបស់ Wang បានលេចចេញមក បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Joe-Biden បានព្រមានសមភាគីរបស់លោក គឺលោកប្រធានាធិបតី Xi Jing Ping កាលពីថ្ងៃសុក្រនូវផលវិបាក បើសិនជាក្រុងប៉េកាំងផ្តល់ឲ្យនូវការគាំទ្រខាងសម្ភារះចំពោះការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ ក្នុងអម្លុងពេលនៃការធ្វើវីឌីអូរខល លោក Xi បានប្រាប់ Biden ថា សង្រ្គាមនៅក្នុងអ៊ុយក្រែនត្រូតែបញ្ចប់ជាបន្ទាន់យ៉ាងឆាប់រហ័សដែលអាចធ្វើទៅបាន និងបានអំពាវនាវចំពោះប្រជាជាតិ NATO ឲ្យរៀបចំនូវការសន្ទនាជាមួយទីក្រុងមូស្គូ ទោះជាយ៉ាងណាក៏ដោយលោកមិនបានដាក់ការស្តីបន្ទោសទៅលើរុស្សីទេ។

Wang បាននិយាយថាសារដែលមានសារៈសំខាន់ជាងគេដែលលោក Xi បានផ្ញើរចេញគឺថាចិនជាជានិច្ចជាកាលជាកំលាំងមួយសំរាប់ថែរក្សារនូវសន្តិភាពពិភពលោក។ "យើងតែងតែឈរនៅជាមួយសន្តិភាពនិងប្រឆាំងទៅនឹងសង្រ្គាម" Wang បាននិយាយ ដោយទទូចថាចិននឺងធ្វើការវិនិច្ឆ៍យដោយឯករាជ្យ។ ជំហររបស់ចិនគឺច្បាស់លាស់និងត្រឺមត្រូវ និងឈរនៅជាមួយប្រទេសដ៏ទៃជាច្រើន ។ "ពេលវេលានឹងនិយាយប្រាប់ព្រមទាំងបង្ហាញថាចិនស្ថិតនៅផ្នែកមួយដ៏ត្រូវនៃប្រវត្តិសាស្រ្ត"។

កាលពីថ្ងៃសៅរ៍ផងដែរ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស Lee Yucheng បាននិយាយថាទណ្ឌកម្មដាក់ដោយក្រុមបស្ចឹមប្រទេសទៅលើរុស្សីលើបញ្ហាអ៊ុយក្រែនបានកើនឡើងប្រកបដោយគ្រោះថ្នាក់ជាទីបំផុត ទន្ទឹមគ្នានោះដែរបាននិយាយថា ខ្លួនទទួលស្គាល់នូអធិបតេយ្យភាពរបស់អ៊ុយក្រែនប៉ុន្តែបាននិយាយថារុស្សីមានភាពស្របច្បាប់ក្នុងការខ្វាយខ្វល់ពីសន្តិសុខជាតិរបស់ខ្លួនដែលគួរតែត្រូវបានលើកឡើង ព្រមទាំងជម្រុញឲ្យមានដំណោះស្រាយការទូតនៅក្នុងទំនាស់នេះ។


ថ្ងៃអាទិត្យ, 20 ខែមីនា 2022 15:34  គុន ច័ន្ទរដ្ឋា