អ្នកតំណាងរាស្រ្ត ជាម ប៉េអា បានចូលរួមសម្ភោធសមិទ្ធិផលនានានៅវត្តសានគរ ស្ថិតនៅភូមិសានគរ <ក> ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី20 ខែមិនា ឆ្នាំ2022 ដែលមានប្រជាពលរដ្ឋចូលរួមសរុប 400នាក់។ វត្តសានគរជាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់ក្រោយនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ហើយអ្នកមានដើមកំណើតនៅទីនេះក៏បានក្លាយជាឧកញ៉ា លោកឧញ៉ា និងមានកូនចៅរៀនចេះដឹងច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។
ម្យ៉ាងទៀតបងប្អូនរស់នៅទីនេះក៏មានជីវភាពធូធារមិនចាញ់អ្នករស់នៅទីក្រុងប៉ុន្មានដែរ ដោយគាត់មានមធ្យោបាយផលិត និងទំនាក់ទំនងគ្នាល្អ ជាក់ស្តែងឃុំនេះមានទ្រាក់ទ័ររហូតដល់298គ្រឿង ឡានតូចធំ253គ្រឿង និងម៉ូតូជិត8000គ្រឿងក្នុងចំនួនប្រជាជនសរុប 19,000នាក់។ សមិទ្ធផលទាំងនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិមានសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន។ សូមបងប្អូនរួមគ្នាថែរក្សាសន្តិភាព នោះយើងនឹងមានអ្វីៗទាំងអស់៕