Reuters-
សហរដ្ឋអាមេរិកបានលើកឡើងក្រៅផ្លូវការជាមួយតួរគីនូវលទ្ធភាពដែលមិនទំនងឲ្យបញ្ជូនប្រព័ន្ធមីស៊ីលដែលផលិតនៅរុស្សី S-400 ទៅកាន់អ៊ុយក្រែនដើម្បីជួយប្រយុទ្ធជាមួយនឹងកងកម្លាំងរុស្សីឈ្លានពាន បើយោលទៅតាមប្រភព៣ដែលដឹងរឿងនេះ។ មន្ត្រីសហរដ្ឋអាមេរិកបានបង្ហើបនូវយោបល់នេះចាប់តាំងតែពីខែមុនជាមួយនឹងសមភាគីតួរគីរបស់ខ្លួនប៉ុន្តែពុំមានសំណូមពរច្បាស់លាស់រឺជាផ្លូវការនោះទេ ប្រភពទាំងនោះបានប្រាប់ Reuters ។ ពួកគេបាននិយាយផងដែលថាមានការបញ្ចេញឲ្យដឹងក្នុងកំឡុងពេលទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេស Wendy Sherman ទៅកាន់ទួរគីកាលពីដើមខែនេះ។
រដ្ធការលោក Biden បានសួរសម្ព័នមិត្តដែលធ្លាប់បានប្រើសម្ភារៈដែលផលិតនៅប្រទេសរុស្សី រួមបញ្ចូលទាំងប្រព័ន្ធS-300s និង S-400s ដើម្បីពិចារណាផ្ទេវាទៅឲ្យអ៊ុយក្រែន ដើម្បីកម្ចាត់នៅការឈ្លានពានរបស់រុស្សី ដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៩ ខែកុម្ភៈ គំនិតនេះដែលអ្នកវិភាគបាននិយាយថា ប្រាកដណាស់និងត្រូវច្រានចោលដោយទួគី វាគឺជាផ្នែកមួយនៃការជជែកគ្នាដ៏ទូលំទលាយរវាងSherman និងមន្រ្តីទួគីអំពីរបៀបថាតើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់គេអាចធ្វើអ្វីបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែននិងធ្វើឲ្យមានការវិវត្តិធ្វេរភាគី។
អាជ្ញាធរទួគីមិនបានធ្វើអត្ថធិប្បាយនៅលើការផ្ដល់យោបល់ណាមួយរបស់សហរដ្ឋអាមេរិក រឺសំណូមនៃការផ្ទេអាវុធប្រព័ន្ធ S-400s ដែលជាចំណុចខ្វែងគំនិតគ្នាដ៏យូរលង់រវាងសម្ព័ន្ធមិត្ត NATO ទាំងពីរ។ មន្ត្រីក្រសួងការបរទេសទួគីមិនអាចផ្ដល់នៅការធ្វើអត្ថធិប្បាយភ្លាមៗនោះទេ ប្រភពទួគីនិងអ្នកវិភាគបាននិយាយថាការផ្ដក់យោបល់នេះ និងមិនអាចធ្វើទៅរួចទេសម្រាប់ទួគីដោយបញ្ជាក់ថាវាមនរឿងរ៉ាវអូសបន្លាយជាច្រើន តាំងពីបច្ចេកទេសរហូតដល់ការតម្លើងនិងប្រតិបត្តិការ S-400s នៅក្នុងអ៊ុយក្រែន ទាក់ទងនិងនយោបាយវានិងអាចមានការប្រឈមមុខរវាងទីក្រុង Moscow និងទីក្រុង Ankara។
ទីក្រុង Washington បានស្នើរសុំម្ដងហើយម្ដងទៀតចំពោះទីក្រុង Ankara អោយបដិសេធនៅការទិញប្រព័ន្ធកាំជ្រួចមីស៊ីលចាប់តាំងពីមានការបញ្ចូនមកដល់ជាលើកទីមួយនៅឆ្នាំ២០១៩។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើឧស្សាហកម្មការពារជាតិទួគីព្រមទាំងដកទួគីចេញពិសមាជិកនៃកម្មវិធីយន្តហោះប្រដេញ F-35 ដែលជាលទ្ធផលមិនធ្វើតាមអាមេរិក ទោះបីជាទួគីជាសមាជិក NATO ក៏ដោយ។