BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អៀរ៉ង់អាចនិងព្រមព្រៀងក្នុងរយៈពេល៤៨ម៉ោង

ថ្ងៃសៅរ៍, 19 ខែមីនា 2022 16:52  គុន ច័ន្ទរដ្ឋា

photo_2022-03-19_16-44-22 (1)

Independent-

កិច្ចព្រមព្រៀងនៅលើការព្រមព្រៀងជាអន្តរជាតិលើកម្មវិធីនុយក្លេអ៊ែរអៀរ៉ង់អាចនិងសម្រេចក្នុងរយៈពេល៤៨ម៉ោង អ្នកចូលរួមជាន់ខ្ពស់បាននិយាយ។ ការសើររើឡើងវិញនៃកិច្ចព្រមព្រៀងលើកទីមួយដែលបានចាប់ផ្ដើមតាំងពី២០០៥ បានរៀបចំផ្លូវដើម្បីបញ្ចប់នូវការដាក់ទណ្ឌកម្មលើអៀរ៉ង់ ហើយនឹងអនុញ្ញាតក្នុងការបង្កើនការនាំប្រេងចេញទៅកាន់ប្រទេសលោកខាងលិច ដើម្បីស្វែងរកនូវការបញ្ឈប់ ការពឹងផ្អែកទៅលើរុស្សីសម្រាប់ការផ្គត់ផ្គង់ថាមពល។ រដ្ធមន្រ្តីការបរទេសអៀកឡង់ Simon Conveney ដែលបម្រើការជាអ្នកសម្របសម្រួលនៃក្រុមប្រឹក្សាសន្តិសុខជាតិនៃអង្គការសហប្រជាជាតិនៅក្នុងការជជែកក្នុងទីក្រុងវីយ៉ែន បាននិយាយថា មានសញ្ញាល្អសម្រាប់កិច្ចព្រមព្រៀងនៅចុងសប្តាហ៍នេះ។

លោកបាននិយាយថា “មិនមានបញ្ហា” ថាកិច្ចព្រមព្រៀងនេះនឹងនាំឲ្យមានការព្រមព្រៀង ឲ្យមានការដឹកប្រេងចេញជាថ្មីពីប្រទេសអៀរ៉ង់ ដើម្បីកាត់បន្ថយសម្ពាធដែលកើនឡើងលើតម្លៃថាមពលនៅក្នុងប្រទេសលោកខាងលិច។ លោក Coventry បានប្រាប់ BBC ថា យើងបានខិតចូលកាន់តែជិតទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ការពិតអ្នកខ្លះអាចនិយាយបានថា វាមានលទ្ធភាពក្នុងការព្រមព្រៀងនាចុងសប្តាហ៍នេះ។

“អៀរ៉ង់មានការឈប់សំរាកបុណ្យជាតិដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ដែលនឹងប្រើពេលជិត២សប្តាហ៍ ដូច្នេះហើយវាអាចក្លាយទៅជាករណីដែលអ្នកនយោបាយចង់ធ្វើឲ្យរឿងនេះ ចប់សព្វគ្រប់នៅក្នុងរយៈពេល៤៨ម៉ោងឬក៏ច្រើនជាងនេះ និងវាជាសេចក្តីសង្ឃឹមរបស់យើងផង។ លោកបានបន្ថែមថា “មិនមានបញ្ហាថាប្រទេសដ៏ទៃទៀតនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសប្រទេសអឺរ៉ុបប៉ែកខាងលិចចង់ចេញឲ្យឆ្ងាយពីការពឹងពាក់ទៅលើធ្យូងថ្ម ហ្គាសនិងប្រេងពីប្រទេសរុស្សី។

"ក្នុងការដែលមានតួសម្តែងដ៏ធំនៅក្នុងទីផ្សារ ប្រេងឆៅអៀរ៉ង់បានវិលត្រឡប់ ចូលទៅក្នុងទីផ្សារវិញជាមួយនឹងការដកចេញនូវទណ្ឌកម្ម ដែលជាការទាក់ទាញប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយតម្លៃប្រេងដែលជាសម្ពាធ"។ នេះមានន័យថា អ្នកផលិតប្រេងដ៏ធំបានវិលត្រឡប់ចូលមកក្នុងទីផ្សារវិញក្នុងការចែកចាយប្រេងចូលទៅក្នុងសហរដ្ឋអាមេរិកនិងកន្លែងផ្សេងទៀត។ ខ្ញុំគិតថា នេះជាការបន្ថែមមួយទៀតនូវការលើកទឹកចិត្តដើម្បីព្យាយាមឲ្យកិច្ចព្រមព្រៀងដំណើរការ៕


ថ្ងៃសៅរ៍, 19 ខែមីនា 2022 16:52  គុន ច័ន្ទរដ្ឋា