BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា-អារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី

ថ្ងៃសៅរ៍, 19 ខែមីនា 2022 09:50  លាង ឡា

photo_2022-03-19_09-38-24

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងរដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត បានប្តេជ្ញាប្រើប្រាស់សក្តានុពលទាំងអស់ នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ឋផលនៃទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត មកកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំទ្វេភាគី លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានពិភាក្សាលើវិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការនិងបានឯកភាពថា ព្រះរាជទស្សនកិច្ចនេះ គឺជាចំណុចចាប់ផ្តើមសម្រាប់ការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងដែរថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើសុំឱ្យជំរុញពាណិជ្ជករអារ៉ាប៊ីសាអូឌីត មកបណ្តាក់ទុននៅកម្ពុជា ក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន ទេសចរណ៍ កសិកម្ម និងថាមពល កកើតឡើងវិញនិងបានស្នើឱ្យផ្តល់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័ន ព្រមទាំងឱ្យជួយពិចារណាលើការនាំចូលកសិផលពីកម្ពុជា និងចែករំលែកបទពិសោធន៍ស្ដីពីការផលិតអាហារហាឡាល់ (Halal Food)ផងដែរ។ 

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា នៅក្នុងជំនួបទ្វេភាគីនេះ ក៏បានពិភាក្សានិងឯកភាពគ្នាផងដែរ អំពីការបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើកិច្ចពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថានឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត៕

photo_2022-03-19_09-38-31

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 19 ខែមីនា 2022 09:50  លាង ឡា