បាត់ដំបង ៖ ពលរដ្ឋខ្មែរ ចំនួន២៣នាក់ ក្នុងចំណោមពលរដ្ឋខ្មែរ ចំនួន២២៨នាក់ ត្រូវបានរាយការណ៍ថា វិជ្ជមានជំងឺកូវីដ-១៩ ក្រោយពេលអាជ្ញាធរថៃទើបបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា តាមច្រកតំបន់អូរអន្លក់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវៈ៨១៩ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ពលរដ្ឋទាំងអស់ត្រូវបានភាគីថៃ បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។
លោកបន្តថា សមត្ថកិច្ចបានសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ និងធ្វើតេស្តរហ័សដល់ពលរដ្ឋលើពលរដ្ឋទាំង២២៨នាក់ និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៣នាក់។
លោកឱ្យដឹងបន្តថា ពលរដ្ឋចំនួន២៧នាក់ ដែលវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្ថិតក្នុងស្រុកសំពៅលូន ហើយពលរដ្ឋដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៧៨នាក់ និងអ្នកបានចាក់វ៉ាក់សាំង ចាប់ពីអាយុ ៥ឆ្នាំដល់ ១៨ឆ្នាំ ចំនួន៣០នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕