Reuters-
ខណៈដែលកងទ័ពរុស្សីហាក់ដូចជាជាប់គាំងក្នុងការរុលទៅមុខនៅតាមទីក្រុងនានារបស់អ៊ុយក្រែន សហរដ្ឋអាមេរិកបានបញ្ចេញនូវកង្វល់ កាលពីថ្ងៃព្រហស្បតិ័ ថាចិនអាចជួយទីក្រុងមូស្គូនូវសម្ភារៈយោធា ខណៈដែលសង្រ្គាមបានឈានចូលទៅដល់សប្តាហ៍ទី៤។ រដ្ឋធានី Kyiv របស់អ៊ុយក្រែនបានទទួលរងនូវការផ្លោងដាក់សារជាថ្មី ខណៈដែលអ្នកសង្រ្គោះនៅក្នុងទីក្រុងកំពង់ផែដែលត្រូវឡោមព័ទ្ធបានជីកគំនរបាក់បែក ដើម្បីស្វែងរកមនុស្សដែលកប់ក្នុងគំនរបាក់បែកដោយសារការទំលាក់គ្រាប់បែក។ មន្រ្តីទាំង២ប្រទេសបានជួបគ្នាម្តងទៀតដើម្បីចរចាពីសន្តិភាព ប៉ុន្តែបាននិយាយថាជំហររបស់ពួកគេនៅតែនៅឆ្ងាយពីគ្នា។
ប្រភពលោកខាងលិចនិងមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយលុករបស់រុស្សីមិនទៅមុខ ចាប់តាំងពីការឈ្លានពានរបស់ពួកគេកាលពីថ្ងៃ២៤ ខែកុម្ភៈ ដែលនាំឲ្យការរំពឹងទុករបស់ទីក្រុងមូស្គូ ក្នុងការទទួលជោគជ័យឲ្យឆាប់រហ័ស និងការដកចេញនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Volodymyr Zelensky ។ ទោះបីជាសមរភូមិបានធាក់ថយក្រោយ និងទណ្ឌកម្មដោយលោកខាងលិច ក៏លោកប្រធានាធិបតី Vladimir Putin បានបង្ហាញសញ្ញាតិចតួចណាស់ក្នុងការបង្អង់ដៃ។រដ្ឋាភិបាលរបស់លោកបាននិយាយថា គេមានការរំពឹងលើចិន ដែលក្នុងការជួយរបស់ចិនលើរុស្សីប្រឈមទៅនឹងការដួលរលំនៃសេដ្ឋកិច្ចរុស្សី។
សហរដ្ឋអាមេរិកដែលសប្តាហ៍នេះ បានប្រកាសជំនួយយោធាចំនួន៨០០លានដុល្លារសហរដ្ឋអាមេរិកចំពោះទីក្រុង Kyiv បានបង្ហាញនូវការព្រួយបារម្ភថាទីក្រុងប៉េកាំង “កំពុងពិចារណាជួយដោយផ្ទាល់នូវជំនួយយោធាដើម្បីប្រើក្នុងអ៊ុយក្រែន” រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បាននិយាយ។លោកប្រធានាធិបតីអាមេរិកនឹងប្រាប់លោកប្រធានាធិបតីចិន ដោយច្បាស់ៗក្នុងការហៅទូរស័ព្ទនៅថ្ងៃសុក្រថា “ចិននឹងទទួលខុសត្រូវពេញទី ចំពោះសកម្មភាពដែលខ្លួនបានធ្វើក្នុងការគាំទ្រការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន ហើយយើងនឹងមិនស្ទាក់ស្ទើរក្នុងការដាក់តម្លៃនោះទេ” Blinken បានប្រាប់អ្នកយកព័ត៌មាន។
ចិនបានបដិសេធមិនថ្កោលទោសទង្វើររបស់រុស្សីក្នុងអ៊ុយក្រែនឬហៅវាថាជាការឈ្លានពាន។ ចិនបាននិយាយថាគេទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ុយក្រែន ប៉ុន្តែរុស្សីមានការព្រួយបារម្ភស្របច្បាប់ចំពោះសន្តិសុខជាតិ ដែលគួរតែដោះស្រាយ។ ខណៈដែលសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនចង់បញ្ចៀសនូវការប្រឈមមុខផ្ទាល់ជាមួយរុស្សី ជំនួយយោធារបស់ចិនចំពោះទីក្រុងមូស្គូនឹងធ្វើឲ្យមានស្នាមរវាងចិននិងអាមេរិក៕