BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា ប្រកាសស្វាគមន៍ជនភៀសខ្លួនអ៊ុយក្រែន តែមិនឱ្យពលរដ្ឋខ្មែរទៅចូលរួមប្រយុទ្ធ

ថ្ងៃព្រហស្បតិ៍, 17 ខែមីនា 2022 10:21  លាង ឡា

photo_2022-03-17_10-05-25c (1)

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងស្វាគមន៍ជនជាតិ អ៊ុយក្រែន ក្នុងករណីភៀសខ្លួនមកកម្ពុជា តែហាមឃាត់មិនឱ្យពលរដ្ឋខ្មែរទៅចូលរួមប្រយុទ្ឋក្នុងសង្រ្គាមនៅប្រទេស អ៊ុយក្រែន នោះទេ។

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS ព្រៃវែង » នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្តេចនៅតែពុំអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា ធ្វើទាហ៊ានស្ម័គ្រចិត្តទៅច្បាំងនៅប្រទេស អ៊ុយក្រែន នោះឡើយដោយសម្តេចចាត់ទុកថា ប្រៀបបាននឹងការយកសាំងទៅចាក់លើភ្លើង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ក្នុងករណីមានជនភៀសខ្លួន អ៊ុយក្រែន មកកម្ពុជាគឺកម្ពុជានឹងទទួលឱ្យស្នាក់នៅដែលបង្ហាញពីកាយវិការនៃការយកចិត្តទុកដាក់អំពីមនុស្សជាតិទាំងអស់។

សូមរម្លឹកដែរថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា ដំណោះស្រាយ នៃសង្រ្គាមរវាងប្រទេសរុស្ស៊ី និងប្រទេស អ៊ុយក្រែន គឺមានតែការចរចាប៉ុណ្ណោះ ដោយម្ខាងជាមួយរុស្សី - អ៊ុយក្រែន និងម្ខាងទៀតចរចាជាមួយណាតូ៕

photo_2022-03-17_10-05-26m


 


ថ្ងៃព្រហស្បតិ៍, 17 ខែមីនា 2022 10:21  លាង ឡា