ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈ បានបន្តឡើងថ្លៃ ខណៈសាំងធម្មតាឡើងចំនួន ៥០០រៀល និងប្រេងម៉ាស៊ូត ឡើងថ្លៃ៨០០រៀល ក្នុងមួយលីត្រ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃសាំងធម្មតា ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានតម្លៃ ៥៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត មានតម្លៃ ៥៣០០រៀល ក្នុង១លីត្រ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ តម្លៃសាំងធម្មតា ត្រូវបានគេលក់ រាយតាមស្ថានីយ តម្លៃ៤.៨០០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត តម្លៃ៤.៥០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតាបានឡើងថ្លៃ ៥០០ រៀល និងតម្លៃម៉ាស៊ូត បានឡើងថ្លៃ ៨០០ រៀល ក្នុងមួយលីត្រ៕