BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងមហាផ្ទៃ បង្ហាញពីការគិតគូនៃភាពចង្អៀតណែនក្នុងពន្ធនាគារ

ថ្ងៃពុធ, 16 ខែមីនា 2022 11:32  លាង ឡា

photo_2022-03-16_10-19-36 (3)c

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងបានគិតគូដោះស្រាយលើភាពចង្អៀតណែន នៃអ្នកជាប់ឃុំ ក្នុងពន្ធនាគារ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ កំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន និងកំពុងតែគិតគូការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក។ 

សម្ដេចក្រឡាហោម បានមានប្រសាសន៍ប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែរថា ចំនួនអ្នកជាប់ឃុំនៅកម្ពុជា មានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០ភាគជាអ្នកជាប់ឃុំ មានការពាក់ព័ន្ធករណីគ្រឿងញៀន។

យោងតាមរបាយការណ៍ឆ្នាំមុន របស់អគ្គលេខាធិការ ស្ដីពីតួនាទី និងសមិទ្ធផលរបស់ ការិយាល័យឧត្ដមស្នងការ ទទួល បន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានឱ្យដឹងថា ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា មានចំនួនអ្នកជាប់ពន្ធនាគារច្រើនជាង៣ដង នៃសមត្ថភាពដែលមាន គឺដល់ទៅ៣៤៣ភាគរយ។

របាយការណ៍ដដែលនេះ បានលើកឡើងថា អ្នកជាប់ឃុំ បានប្រឈមនឹងបញ្ហាជាច្រើនផ្នែកស្មារតីនិងរាងកាយ នឹងជាហានិភ័យដែលអាចឈានទៅរកស្ថានភាពដែលបង្កឱ្យមានការប្រព្រឹត្តអំពើឃោរឃៅទៀតផង។

យ៉ាងណាក៏ដោយ នាពេលកន្លងទៅ អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគា ធ្លាប់បានបដិសេធ និងលើកឡើងថា ពន្ធនាគារ គឺជាទីកន្លែងឃុំឃាំងមនុស្សឱ្យកែប្រែជាពលរដ្ឋល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួល មានអាហារឆ្ងាញ់ៗ ដូចនៅខាងក្រៅឡើយ ហើយការចង្អៀតណែនក្នុងពន្ធនាគារ ក៏មិនមែនជារឿងថ្មីសម្រាប់កម្ពុជា ឬបណ្តាប្រទេសជាច្រើននៅលើសកលលោកដែរ ប៉ុន្តែអាជ្ញាធរពន្ធនាគារកម្ពុជាតែងខិតខំដោះស្រាយបញ្ហានេះជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ផងដែរ៕

photo_2022-03-16_11-09-50m


 


ថ្ងៃពុធ, 16 ខែមីនា 2022 11:32  លាង ឡា