BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា មានវ៉ាក់សាំងកូវីដ-១៩ ក្នុងស្តុកជាង៦លានដូស ទុកចាក់ជូនពលរដ្ឋ

ថ្ងៃពុធ, 16 ខែមីនា 2022 10:08  លាង ឡា

photo_2022-03-16_09-49-20c

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ក្នុងស្តុកជាង៦លានដូស ហើយនាពេលខាងមុខ កម្ពុជានឹងទទួលនូវវ៉ាក់សាំងចំនួន៧លានដូសបន្ថែមទៀត។

នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ដែលជំនួយរបស់រដ្ឋាភិបាល ហុងគ្រី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា មានវ៉ាក់សាំងសរុបទាំងអស់ជាង ៤៣លានដូស និងរហូតដល់ ខែ៩ ឆ្នាំ២០២២នេៈ កម្ពុជានឹងទទួលបន្ថែម៧លានដូស នឹងធ្វើឱ្យមានចំនួនសរុបប្រមាណជិត៥១លានដូស។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងដែរថា កម្ពុជាកំពុងពិភាក្សានឹងការបើកដំណើរការរោងចក្រវេចខ្ចប់វ៉ាក់សាំងកូវីដ-១៩ ក្នុងប្រទេសតែម្តង ដែលការណ៍នេះ អាចនឹងដំណើរការនៅដើមឆ្នាំ២០២៣ខាងមុខ។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាន នាក់ ស្មើនឹង៩២,២៧ភាគរយ៕

photo_2022-03-16_09-49-20 (2)m

photo_2022-03-16_09-49-21m


 


ថ្ងៃពុធ, 16 ខែមីនា 2022 10:08  លាង ឡា