BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្លែកអារម្មណ៏ទៀតហើយ បទថ្មី បូកគីឡូ រ​បស់ លោក វណ្ណដា នឹងចេញនៅថ្ងៃសុក្រសប្តាហ៍នេះ

ថ្ងៃអង្គារ, 15 ខែមីនា 2022 17:13  BeeTube News

Bokalo-Image

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ កាលពីលើកមុន admin បានធ្វើវីដេអូមួយដែលបាននិយាយថា វណ្ណដា នឹងអាចចេញបទចំរៀងថ្មីជាក់ជាពុំខាននៅខែមីនានេះ។ ហើយឥឡូវនេះ អ្វីៗដែលពួកយើងទាំងអស់គ្នាទន្ទឹងរងចាំ គឺបានមកដល់ហើយ។​ បទចម្រៀងវីដេអូថ្មីក្រោមចំណងជើងថា “បូកគីឡូ” របស់លោកវណ្ណដា នឹងចេញជាផ្លូវការនៅថ្ងៃសុក្រ ថ្ងៃទី១៨សប្តាហ៏នេះ។បើពិនិត្យនៅPosterនៃបទចម្រៀងដែលលោកបានធ្វើការផុសនៅតាមបណ្តាញសង្គមទាំងអស់របស់លោកកាលពីម្សិលមិញ បានសរសេរនៅផ្នែកខាងលើដោយមានពាក្យថា Skull2 ផងដែរ ដែលនេះអាចជាបទចម្រៀងមួយដែលមាននៅក្នុងអាល់ល្បុមថ្មីរបស់លោកផងដែរ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះរូបភាពPosterដដែរនោះបានបង្ហាញនូវគ្រោងឆ្អឹងខ្មោចពីរឈរទន្ទឹមគ្នាដែលនេះមិនទាន់ដឹងច្បាស់ថាជារូបភាពមួយដែលមាននៅក្នុងវីឌីអូចម្រៀងថ្មីរបស់លោកឬគ្រាន់តែជាArtworkនៃការDesignនោះទេ។ គ្រាន់តែឃើញរូបភាពហ្នឹងភ្លាម Admin មានអារម្មណ៍ថា អត្ថន័យបទចំរៀងលើកនេះបែបជាមិនធម្មតាទេនិងមិនដូចបទចម្រៀងដែលលោកធ្លាប់ធ្វើពីមុននោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងច្បាស់ទេថាតើ​ វាជាចង្វាក់អ្វីឲ្យពិតប្រាកដ តែAdminក៏ដូចជាអ្នកគាំទ្ររបស់លោកដែរជឿជាក់ថាបទចម្រៀងនេះនឹងឆក់យកអារម្មណ៏អ្នកស្តាប់គ្រប់មជ្ឈដ្ធាន តាមរយៈបទភ្លេងញាក់កន្រ្តាក់និងអន្ថន័យប្លែកអារម្មណ៏របស់លោកជាក់ជាពុំខាន។ 


ថ្ងៃអង្គារ, 15 ខែមីនា 2022 17:13  BeeTube News