BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកព្រមានចិន ប្រឆាំងទៅនឹងការជួយរុស្សី ខណៈដែលទណ្ឌកម្មកាន់តែកើនឡើង

ថ្ងៃអង្គារ, 15 ខែមីនា 2022 16:27  គុន ច័ន្ទរដ្ឋា

2022-03-14t080610z_1_lynxnpei2d0ad_rtroptp_3_ukraine-crisis-mariupol (1)

LVIV-Ukraine-

សហរដ្ឋអាមេរិកបានព្រមានចិនប្រឆាំងទៅនឹងការផ្តល់ជំនួយខាងយោធា និងហិរញ្ញវត្ថុទៅឲ្យក្រុងមូស្គូ បន្ទាប់ពីបានឈ្លានពានអ៊ុយក្រែន នៅពេលដែលទណ្ឌកម្មទៅលើអ្នកនយោបាយ និងអ្នកជំនួញបានកើនឡើង ហើយជនស៊ីវិលបានរត់គេចខ្លួនចេញពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅលើដី។ ការចរចាគ្នាបន្ថែមទៀតរវាងក្រុមអ្នកចរចាអ៊ុយក្រែន និងរុស្សី ដើម្បីសម្រួលនូវវិបត្តិត្រូវបានគេរំពឹងគិតថា នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា បន្ទាប់ពីមានការពិភាក្សាកាលពីថ្ងៃច័ន្ទ តាមវីឌីអូដែលបានបញ្ចប់ទៅដោយការរីកចម្រើនត្រូវបានប្រកាស។

ស្នូរគ្រាប់ផ្ទុះយ៉ាងខ្លាំងចំនួន២គ្រាប់ បានធ្វើឲ្យរញ្ជួយទីក្រុង Kyiv មុនពេលទាបភ្លឺ និងស្នូរស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងតំបន់ផ្សេងៗគ្នារួមទាំង Odessa Chernihiv Chekasy និង Simla ។ មនុស្សជាច្រើនពាន់នាក់ត្រូវបានស្លាប់ក្នុងការប្រយុទ្ធដ៏តឹងតែង និងការទំលាក់គ្រាប់បែក ចាប់តាំងពីប្រធានាធិបតី Vladimir Putin បញ្ជាឲ្យមានការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភះ។ រុស្សីបានហៅរង្វើនេះថាជា ប្រតិបត្តិការយោធាពិសេស ដើម្បីកំចាត់ពួក NAZI នៅក្នុងប្រទេសនិងការពារការប្រល័យពូជសាសន៍ អំណះអំណាងដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបដិសេធថាជា លេសក្នុងការវាយប្រហារដោយគ្មានការវិនិច្ឆ័យនិងខុសច្បាប់។

ដោយយោលទៅតាមមន្ត្រីអាមេរិក រុស្សីបានស្នើរសុំជំនួយសេដ្ឋកិច្ច និងយោធាក្នុងការគាំទ្រពីទីក្រុងប៉េកាំង ដែលជាការផ្តល់សញ្ញានូវឆន្ទះ ដើម្បីផ្តល់ជំនួយ។ទីក្រុងមូស្គូបានប្រកែកដោយនិយាយថា គេមានធនធានគ្រប់គ្រាន់ដើម្បីបំពេញនូវគោលបំណងរបស់គេ។ ក្រសួងការបរទេសចិនបានលាបពណ៌ថា របាយការណ៍នៃជំនួយនេះគឺជាព័ត៌មានក្លែងក្លាយ។ "យើងបានធ្វើទំនាក់ទំនងយ៉ាងច្បាស់លាស់ជាមួយទីក្រុងប៉េកាំងថា យើងនឹងមិនរង់ចាំទេ “អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan បានជួបជាមួយអ្នកការទូតចិន Yang Jiechi ។

ការជួបគ្នាអស់រយៈពេល៧ម៉ោង ដែលប្រកបទៅដោយភាពតានតឹង និងបត់បែនក្នុងសភាពការណ៍ដ៏ធ្ងន់ធ្ងរក្នុងពេលបច្ចុប្បន្ន បើយោលទៅតាមមន្ត្រីសហរដ្ឋអាមេរិក៕


ថ្ងៃអង្គារ, 15 ខែមីនា 2022 16:27  គុន ច័ន្ទរដ្ឋា