Washington-
មន្ត្រីមកពីសហរដ្ឋអាមេរិក និងចិនបានជួបគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីជជែកអំពីរឿងរ៉ាវជាច្រើន នៃការប្រកួតប្រជែងនៃទំនាក់ទំនងទ្វេភាគីរបស់គេ រួមទាំងសង្គ្រាមរុស្សីនៅអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋការ បានពិពណ៌នាអំពីការជជែកដែលប្រព្រឹត្តទៅនៅក្នុងរ៉ូម ថាមានលក្ខណៈតានតឹង និងអូសបន្លាយរហូតដល់ទៅ៧ម៉ោង។ មន្ត្រីដែលនិយាយទៅកាន់អ្នកយកព័ត៌មានក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះ បាននិយាយថា ទីប្រឹក្សាសន្តិសុខរបស់លោក Biden, Jake Sullivan បាននាំយកទៅឲ្យអ្នកការទូតជាន់ខ្ពស់ចិន លោក Yang Jiechi ថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ក្រុងប៉េកាំងអាចនឹងប៉ុនប៉ងជួយរុស្សី ដើម្បីទប់ទល់នឹងទណ្ឌកម្មពិភពលោក។
“អ្វីដែលខ្ញុំចង់និយាយជាទូទៅ គឺថាយើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទំនាក់ទំនងចិនជាមួយរុស្សី” មន្ត្រីបាននិយាយ។ ទីប្រឹក្សាសន្តិសុខជាតិបាននិយាយត្រង់ៗអំពីកាខ្វាយខ្វល់នេះ និងសក្តានុពលនៃការជំពាក់វាក់វិន និងផលវិបាកនៃទង្វើដ៏ពិតប្រាកដមួយ។ ការធ្វើដំណើររបស់ Sullivan បានលេចចេញមកបន្ទាប់ពីមានរបាយការណ៍ថា ទីក្រុងមូស្គូបានធ្វើសំណូមពរឲ្យចិនផ្តល់នូវសម្ភារៈយោធាសំរាប់ធ្វើសង្រ្គាមនៅក្នុងអ៊ុយក្រែន។ មន្ត្រីបានច្រានចោលនូវពេលវេលានៃការធ្វើដំណើរ នៅពេលដែលមានការសួរពីអ្នកយកព័ត៌មាន។
"ការប្រជុំនេះបានរៀបចំទុជាមុននៅពេលខ្លះ" មន្ត្រីបាននិយាយ ដោយបញ្ជាក់ថាកាលវិភាគបានសហការគ្នាជាមួយចិន និងអាមេរិកតាំងពីរដូវធ្លាក់ទឹកកកឆ្នាំមុន។ ទីក្រងប៉េកាំងបានប្រកែកថា ខ្លួនត្រូវបានរុស្សីស្នើរសុំនូវសម្ភារៈយោធា និងជំនួយផ្សេងទៀតក្នុងការគាំទ្រការឈ្លានពានក្នុងអ៊ុយក្រែន។ កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកែកនូវការចោទប្រកាន់ថា រុស្សីបានសុំជំនួយយោធាពីចិន។ យើងបានតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ឬក៏ប្រទេសណាមួយនៅក្នុងពិភពលោក ក្នុងការផ្តល់នូវសម្ភារៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬវោហារសាស្ត្រ។
“យើងបានបញ្ជាក់ច្បាស់ណាស់ថា ទាំងឯកជនទាំងផ្លូវរដ្ឋជាសាធារណៈ ថានឺងមានផលវិបាកក្នុងការគាំទ្រណាមួយចំពោះរុស្សី” Price បាននិយាយ។ "បើសិនជាចិនជ្រើសរើសយកការគាំទ្រផ្នែកសម្ភារៈគាំទ្ររុស្សីក្នុងការធ្វើសង្រ្គាមនេះ វានឹងមានផលវិបាកសំរាប់ចិន បើយោងទៅតាមការពិភាក្សា” មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិបាននិយាយតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ៕