New Delhi-AP
ឥណ្ឌាកំពុងស្វែងរកមធ្យោបាយដើម្បីបញ្ចៀសនូវការរំខាននៅក្នុងការផ្គត់ផ្គង់អាវុធរបស់ខ្លួនដែលផលិតនៅរុស្សីចំពេលដែលមានការដាក់ទណ្ឌកម្មបន្ទាប់ពីរុស្សីឈ្លានពានអ៊ុយក្រែន និងដំណើរដ៏លំបាករបស់នាយករដ្ឋមន្ត្រីដែលមានការប្រឈមទៅនឹងការប្រឈមយ៉ាងតឹងតែងនៅតាមព្រំប្រទល់ជាមួយនឹងចិន។ អ្នកជំនាញបាននិយាយថាច្រើនជាង៦០%នៃសម្ភារៈការពារជាតិមកពីរុស្សី ហើយក្រុងដែលបានមើលឃើញខ្លួនឯងក្នុងនៅពេលវេលាដែលខ្លួនត្រូវប្រឈមជាមួយនឹងចិននៅភាគខាងកើត Ladakh លើបញ្ហាជម្លោះទឹកដី ដែលកងទ័ពរាប់រយពាន់នាក់ស្ថិតនៅក្នុងចម្ងាយដែលត្រូវប្រយុទ្ធគ្នា។
“សេណារីយ៉ូដែលជាសុបិន្តអាក្រក់សំរាប់ឥណ្ឌា គឺថាបើសិនជាអាមេរិកចូលទៅដល់តំណាក់កាលចុងក្រោយដែលនឹងត្រូវប្រឈមមុខជាមួយរុស្សីហើយត្រូវនិច្ឆ័យជាយុទ្ធសាស្រ្តថាត្រូវរ៉ូវជាមួយចិន ហើយបណ្តោយឲ្យចិនគ្របដណ្តប់ទៅលើអាស៊ីខណៈដែលខ្លួនត្រូការពារស្លាប់នៅអ៉ឺរ៉ុប” Shyam Saran រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា បានសរសេរនៅក្នុងព័ត៌មានមួយ។ តើចិននឹងទាញយកមេរៀនពីអ៊ុយក្រែនក្នុងនាមជាអ្នកឈ្លានពានក្នុងជម្លោះ Ladakh ខាងកើតឬតៃវ៉ាន់ដែរឬទេ? វាជារឿងដែលអាចធ្វើទៅបាន គេអាចធ្វើវា។
លោកប្រធានាធិបតី Joe- Biden បាននិយាយអំពីភាពខុសគ្នាដែលមិនអាចដោះស្រាយបានជាមួយឥណ្ឌា បន្ទាប់ពីបានបោះឆ្នោតអនុប្បវាទទៅលើសេចក្តីសំរេចរបស់អ.ស.បប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន រហូតមកដល់ពេលនេះ Modi បានជៀសវាងបោះឆ្នោតប្រឆាំងនឹងរុស្សីឬរិះគន់ Putin ក្នុងការឈ្លានពានអ៊ុយក្រែន។ នៅក្នុងដើមទស្សវត្សរ៍៩០ ៧០%ភាគរយនៃអាវុធរបស់កងទ័ពឥណ្ឌា ៨០%នៃប្រព័ន្ធការពារដែនអកាសនិង៨៥%នៃកងទ័ពជើងទឹក មានប្រភពចេញពីរុស្សី។ បច្ចុប្បន្ននេះឥណ្ឌាបានកាត់បន្ថយដោយបង្វែរការទិញពីប្រទេសផ្សេងៗដូចជា បារាំង អាមេរិក អ៊ីស្រាអែល និងអ៊ីតាលី។
ចាប៉តាំងពីឆ្នាំ២០១៦-២០ ឥណ្ឌាបានពឹងផ្អែកប្រហែលជា៤៩ភាគរយនាំចូលពីប្រទេសបារាំង ខណៈដែលបារាំងនិងអ៊ីស្រាអែលមានចំណែក ១៨%និង១៣% បើយោលទៅតាមវីទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ។ រុស្សីគឺជាប្រទេសតែមួយដែលជួលនាវាមុជទឹកដើរដោយឋាមពលបរិមាណូក្នុងរយៈពេលវែងទៅឲ្យឥណ្ឌា តើមានប្រទេសណាដ៏ទៃទៀតជួលនាវាមុជទឹកឲ្យឥណ្ឌា Honda ចោទសួរ។ ឥណ្ឌាបានទិញនាវាផ្ទុកយន្តហោះមួយគ្រឿង INS Vikramaditya ពីរុស្សីក្នុងឆ្នាំ២០០៤។