BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល ឯកភាពឱ្យពិនិត្យយន្តការដេញថ្លៃនាំចូលជ្រូករស់

ថ្ងៃចន្ទ, 14 ខែមីនា 2022 13:38  លាង ឡា

photo_2022-03-14_11-56-29c (1)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពឱ្យក្រសួងពាក់ព័ន្ឋបន្តពិនិត្យរៀបចំយន្តការដេញថ្លៃ ការនាំចូលជ្រូករស់មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងថា រាជរដ្ឋាភិបាល ឯកភាពបន្តរៀបចំកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ឱ្យបានឆាប់ ដើម្បីពិនិត្យ និងពិភាក្សាអំពីការបន្ត ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា យន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់មកកម្ពុជា នឹងត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នាពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យពិនិត្យ និងសហការជាមួយអ្នកពាក់ព័ន្ឋ លើករណីនាំចូលសាច់ជ្រូក មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈការចិញ្ចឹមជ្រូករបស់កសិករ យកមកផ្គត់ផ្គង់លើទីផ្សារមានតម្លៃថ្លៃ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ៕

photo_2022-03-14_11-56-29 (2)m

photo_2022-03-14_11-56-28m


 


ថ្ងៃចន្ទ, 14 ខែមីនា 2022 13:38  លាង ឡា