BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែននិយាយថា កងទ័ពរុស្សីបានសម្លាប់ជនស៊ីវិល ៧នាក់ក្នុងក្បួនរថយន្តជំលៀសជនភៀសខ្លួន

ថ្ងៃអាទិត្យ, 13 ខែមីនា 2022 13:44  គុន ច័ន្ទរដ្ឋា

 

photo_2022-03-12_22-40-53

Liviv-

អ៊ុយក្រែនបានចោទប្រកាន់ថាកងទ័ពរុស្សីបានបាញ់សម្លាប់ជានស៊ីវិលចំនួន៧នាក់នៅក្នុងការវាយប្រហារ ទៅលើស្ត្រីនិងកូនក្មេងដែលបានព្យាមរត់គេចចេញពីការប្រយុទ្ធនៅជិតទីក្រុង Kyiv ចំណែកឯបារាំងបាននិយាយថាលោកប្រធានាធិបតី Vladimir Putin បានបង្ហាញថាលោកមិនទាន់បានប្រុងប្រៀបនឹងបញ្ចប់សង្រ្គាមនៅឡើយទេ។ ជាមួយនឹងការឈ្លានពានរបស់រុស្សីដែលឈានចូលដល់សប្តាហ៍ទី៣ ភ្នាក់ងារចារកម្មអ៊ុយក្រែនបាននិយាយថា មនុស្ស៧នាក់រួមមានកូនក្មេងម្នាក់ ត្រូវបានសម្លាប់ខណៈដែលពួកគេបានរត់គេចចេញពីភូមិ Peremaha និងថាពួកដែលចូលកាន់កាប់បានបង្ខំឲ្យអ្នកដែលនៅសេសសល់រត់ត្រឡប់បកក្រោយវិញ។

មន្ត្រីអ៊ុយក្រែនក្រោយមកបាននិយាយថាក្បួនរថយន្តមិនបានធ្វើដំណើរទៅតាមផ្លូវដែលគេអនុញ្ញាតិដែលព្រមព្រៀងជាមួយរុស្សី នៅពេលដែលត្រូវរងការវាយប្រហារកាលពីថ្ងៃសុក្រ ដោយកាកែតម្រូវនូវការចុះផ្សាយពីពេលមុនថាបានទៅតាមផ្លូវដែលមានកិច្ចព្រមព្រៀង។ Reuters មិនអាច នឹងត្រួតពិនិត្យមើលរបាយការណ៍ភ្លាមៗហើយរុស្សីក៏មិនអាធ្វើអត្ថាធិប្បាយភ្លាមៗនៅពេលដែលបានស្នើរសុំ។ ទីក្រុងមូស្គូបានបដិសេធថាបានឆ្ពោះមុខព្រួញសំដៅជនស៊ីវិលចាប់តាំងពីចូលឈ្លានពានអ៊ុយក្រែនកាលពី​ ថ្ងៃទី២៤ខែកុម្ភះ។ 

រុស្សីបានបន្ទោសអ៊ុយក្រែនថាបានខកខានក្នុងការប៉ុនប៉ងជំលៀសជនភៀសខ្លួនពីទីក្រុងដែលបានឡោមព័ទ្ធ ដែលជាការចោទប្រកាន់មួយដែលអ៊ុយក្រែននិងសម្ព័ន្ធមិត្តបានប្រកែកយ៉ាងដាច់អហង្ការ។ លោកប្រធានាធិបតីអ៊ុយក្រែន  Volodymyr Zelensky បាននិយាយថា ទីក្រុងមូស្គូបានបញ្ជូនចូលកងទ័ពថ្មី បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានទប់កងសេនាតូចលេខ៣១ របស់រុស្សីមិនឲ្យធ្វើចលនារុលទៅមុខបាន នៅក្នុងអ្វីដែលលោកបានហៅថាគឺជាការបរាជ័យយ៉ាងធំរបស់កងទ័ពនៅក្នុងទសវត្សរ៍។ គេមិនអាចនឹងត្រួតពិនិត្យនូវរបាយការណ៍របស់លោកបានទេ។

“យើងត្រូវការទប់ទល់ជាបន្តទៅទៀត យើងនៅតែប្រយុទ្ធ ” Zelensky និយាយនៅក្នុងសុន្ទរកថាតាមវីឌីអូរកាលពីល្ងាចថ្ងៃសៅរ៍” ដែលជាលើកទី២នៅក្នុងថ្ងៃនោះ។ លោកបាននិយាយាថាកងទ័ពអ៊ុយក្រែនប្រហែលជា ១,៣០០នាក់ ត្រូវបានបាត់បង់ជីវិតរហូតមកដល់ពេលនេះ និងបានជំរុញឲ្យលោកខាងលិចឲ្យចូលពាក់ព័ន្ធបន្ថែមទៀតនៅក្នុងការចរចាររកសន្តិភាព។លោកប្រធានាធិបតីបានផ្តល់យោបល់ថា កងទ័ពរុស្សីនឹងប្រឈមទៅនឹងការប្រយុទ្ធរហូតដល់ស្លាប់ខ្លួនបើសិនជាពួកគេចង់ចូលទៅក្នុងទីក្រុង Kyiv។


ថ្ងៃអាទិត្យ, 13 ខែមីនា 2022 13:44  គុន ច័ន្ទរដ្ឋា