BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យានយន្ត ចំនួន ៦៧៧គ្រឿង ត្រូវបានពិន័យពីបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ថ្ងៃអាទិត្យ, 13 ខែមីនា 2022 11:51  លាង ឡា

photo_2022-03-12_20-37-22

ភ្នំពេញ ៖ ម្ចាស់យានយន្តចំនួនជាង ៦៧៧គ្រឿង ត្រូវបានសមត្ថកិច្ចពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក ក្រោយពេលរកឃើញថា បានបើកបរល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួនគោលដៅសរុប ១៨២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥.៨០៧គ្រឿង ម៉ូតូ ៤.១០៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦៧៧គ្រឿង មានម៉ូតូចំនួន ៥០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្ យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានឱ្យដឹងដែរថា ក្នុងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១-១២ ខែមីនា សមត្ថកិច្ចបានរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨.០៧៧គ្រឿង ម៉ូតូមានចំនួន ៦.២៧៧គ្រឿង ត្រូវបានផាកពិន័យផងដែរ។

photo_2022-03-12_20-37-11

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានវាយតម្លៃថា ក្នុងរយៈពេល១២ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រ ពីអ្នកប្រើប្រាស់ផ្លូវយ៉ាងល្អប្រសើរ។

សូមរំលឹកថា កាលពីទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានជំរុញដល់មន្រ្តីឱ្យបន្តពង្រឹងកិច្ចសហការជាមួយក្រសួងស្ថា  ប័ននានា ដើម្បីរួមគ្នាផ្សព្វផ្សាយដល់សាធារណជន អំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់។

របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២១ មានចំនួន២ ៦៧០លើក បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន៣ ១៧៦លើក គឺថយចុះ១៦ភាគរយ។

របាយការណ៍បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ បង្កឱ្យមានមនុស្សស្លាប់ចំនួន១ ៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន ១ ៦៤៦នាក់ គឺថយចំនួន ១៤៩នាក់ ស្មើនឹង៩ភាគរយ។ ចំណែកអ្នករងរបួសមានចំនួន៣ ៦១៥នាក់ គឺមានការថយចុះ ១ ០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤ ៦៨៦នាក់ ៕

photo_2022-03-12_20-37-27


 


ថ្ងៃអាទិត្យ, 13 ខែមីនា 2022 11:51  លាង ឡា