BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីមានផែនការណ៍នឹងរិបអូសទ្រព្យសម្បត្តិក្រុមហ៊ុនបរទេសដែលចាកចេញពីរុស្សី

ថ្ងៃសៅរ៍, 12 ខែមីនា 2022 15:21  គុន ច័ន្ទរដ្ឋា

photo_2022-03-12_15-08-06

Theguardian-

រុស្សីបានគូសវាសនូវផែនការដើម្បីចាប់យកនូវទ្រព្យសម្បត្តិក្រុមហ៊ុនបស្ចឹមប្រទេសដែលចាកចេញពីប្រទេស ខណៈដែលវិមានក្រឹមឡាំងរុញច្រានត្រឡប់មកវិញប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មយ៉ាងសន្ធឹកសន្ធាប់និងការហូរចេញនៃអ្នកជំនួញអន្តរជាតិចាប់តាំងពីមានការឈ្លានពានចូលអ៊ុយក្រែន។ សេចក្តីប្រកាសនៃទង្វើរនេះបន្ទាប់ពីក្រុមហ៊ុនក្នុងពិភពលោកជាបន្តបន្ទាប់បាននិយាយថាគេនឹងព្យួរនៅប្រតិបត្តិការណ៍នៅក្នុងរុស្សីក្នុងសប្តាហ៍នេះ រួមមានទាំង McDonal ,Coca-Cola និង Pepsi ,រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសបាននិយាយថាខ្លួននឹងកាន់កាប់ជាបណ្តោះអាសន្នចំពោះមុខជំនួញដែលម្ចាស់ជាជនជាតិបរទេសមានលើសពី២៥%។

ថ្លែងនៅក្នុងវីឌីអូដែលភ្ជាប់ទៅជាមួយនឹងសមាជិកនៃរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បត៍ Vladimir Putin បាននិយាយថា "វិមានក្រឹមឡាំងអាចស្វែងរកនូវវិធីស្របច្បាប់តាមរយៈការចាប់យកក្រុមហ៊ុនបរទេស។ រដ្ឋាភិបាលនឹងជម្រុញឲ្យមានការបង្កើតនូវការរៀបចំចាត់ចែងខាងក្រៅនិងបន្ទាប់មកផ្ទេរសហគ្រាសអស់ទាំងនោះទៅឲ្យអ្នកផងទាំងឡាយណាដែលប្រាកដជាចង់ធ្វើការនេះ" Putin និយាយវានឹងមានភពស្របច្បាប់គ្រប់គ្រាន់និងសម្ភារះសំរាប់ទីផ្សារ។

Mikhail Mishustin នាយករដ្ឋមន្ត្រីនៃរុស្សីបាននិយាយថា "ខណៈដែលអ្នកជំនួញភាគច្រើនបានព្យួរប្រតិបត្តិការណ៍របស់ពួកគេជាបណ្តោះអាសន្ន ស្ថានការណ៍នឹងត្រូវតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ហើយជំហាននោះនិងផ្តួចផ្តើមរដ្ឋបាលពីខាងក្រៅអាចនឹងដំណើរការ"។ទង្វើរនេះបានលេចចេញមកខណៈដែលរដ្ឋាភិបាលបស្ចឺមប្រទេសបានស្វែងរកនូវការដាក់សម្ពាធជាអតិបរិមារ បន្ទាប់ពីមានការឈ្លានពានមកលើអ៊ុយក្រែន ដោយបានប្រកាសនូវការហាមឃាត់យ៉ាងតឹងរ៉ឺងនូវការនាំចូលប្រេងនិងឧស្ម័នដែលជាផ្នែកកំពូលនៃទណ្ឌកម្មហិរញ្ញវត្ថុ និងបង្កទ្រព្យសម្បត្តិរបស់សេដ្ឋីរុស្សី។

Burgur King បានប្រកាសកាលពីថ្ងៃព្រហស្បត៍ ថាគេនឹងព្យួររាល់ការផ្គត់ផ្គង់ចំពោះអាជីវកម្មនៅក្នុងទីផ្សាររុស្សីមរួមបញ្ចូលទាំង ប្រតិបត្តិការណ៍ទីផ្សារនិងចរន្តផ្គត់ផ្គង់។ ក្រុមហ៊ុនមិនបានប្រតិបត្តិដោយផ្ទាល់ដោយបើកភោជនីយដ្ឋាននៅក្នុងប្រទេសទេ ឈ្មោះរបស់ក្រុមហ៊ុនត្រូវបានប្រើប្រាស់ដោយអ្នករកសីក្នុងស្រុកដោយទិញយីហោរ។ ដោយបញ្ចេញនូវការឆ្លើយតបរបស់វិមានក្រឹមឡាំង អតីតប្រធានាធិបតីរុស្សី Dmitry Medvidev បាននិយាយថាយើងប្រើរបៀបដូចគ្នា ក្នុងការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។


ថ្ងៃសៅរ៍, 12 ខែមីនា 2022 15:21  គុន ច័ន្ទរដ្ឋា