BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា ប្រាប់ថៃ ចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព

ថ្ងៃសុក្រ, 11 ខែមីនា 2022 15:23  លាង ឡា

ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ថា កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

photo_2022-03-11_15-07-58

ការលើកឡើងរបស់នាយសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងក្នុងជំនួបជាមួយនាយឧត្តមនាវី ស៊ុមប្រាសុង នីលសាម៉ៃ (Somprasong Nilsamai) អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២នេះ។

photo_2022-03-11_15-07-59 (2)

យោងតាមការចេញផ្សាយរបស់អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលមានសម្ដេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ធ ចាន់អូចា ជាប្រមុខ បានធ្វើឱ្យស្ថានការណ៍សន្តិសុខ នៅតាមបណ្ដោយព្រំដែនមានភាពល្អប្រសើរ ដែលជាការចង់បានរបស់កម្ពុជា នៅក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

អគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងដែរថា នៅក្នុងជំនួបនេះ នាយឧត្តមនាវី ស៊ុមប្រាសុង នីលសាម៉ៃ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២នេះ។

photo_2022-03-11_15-07-59

នាយឧត្តមនាវី បានបញ្ជាក់ថា ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ដែលទើបទទួលបានការតែងតាំង នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ៕


ថ្ងៃសុក្រ, 11 ខែមីនា 2022 15:23  លាង ឡា