BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរបញ្ជូនជនជាតិវៀតណាមចំនួន ៨នាក់ ទៅតុលាការ

ថ្ងៃសុក្រ, 11 ខែមីនា 2022 10:11  លាង ឡា

photo_2022-03-11_09-52-23C

ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ច បានបញ្ជូនខ្លួនជនជាតិវៀតណាម ចំនួន ៨នាក់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ បន្ទាប់ពីបានឃាត់ខ្លួនពាក់ព័ន្ឋករណីបទល្មើសនេសាទនៅលើផ្ទៃទឹកបឹងទន្លេសាប។

របាយការណ៍របស់សមត្ថកិច្ចខេត្តពោធិ៍សាត់បានឱ្យដឹងថា ជនជាតិវៀតណាមទាំង៨នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផ្លូវទឹកព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ និងបានរកឃើញឧបករណ៍នេសាទខុសច្បាប់ជាច្រើនផងដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់ដែលបានរឹបអូស រួមមាន៖ អ៊ួនកែច្នៃអូសទឹកសាបចំនួន ៤វង់ សំបកបាឡាឈើភ្ជាប់ម៉ាស៊ីនចំនួន ៦គ្រឿង និងឧបករណ៍មួយចំនួនទៀត។ 

វត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកជាបណ្ណោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ។

កាលពីពេលថ្មីៗនេះលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញដល់អាជ្ញាធរតាមបណ្តាខេត្តជុំវិញបឹងទន្លេសាបនិងរដ្ឋបាលជលផល ឱ្យពង្រឹងការចុះល្បាតស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបអ្នកឆក់ត្រី ក្នុងបឹងទន្លេសាប។

លោកបានអះអាងថា តាមរយៈបទល្មើសឆក់ត្រីនេះបានធ្វើឱ្យរាជរដ្ឋាភិបាល បាត់ប្រាក់ចំណូលប្រមាណ១ម៉ឺនដុល្លារក្នុង១យប់៕

photo_2022-03-11_09-52-24M

photo_2022-03-11_09-52-24 (2)M


 


ថ្ងៃសុក្រ, 11 ខែមីនា 2022 10:11  លាង ឡា