Lviv-Ukraine-
ជនស៊ីវិលជាច្រើនរយពាន់នាក់បន្តនៅជាប់ក្នុងទីក្រុងនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ស្វែងរកជំរកគេចចេញពីការផ្លោងនិងទម្លាក់គ្រាប់បែករបស់រុស្សី ខណៈដែលការជជែករវាងរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែននិងរុស្សីមានការរីកចម្រើនបន្តិចបន្តួច។ ជាមួយនឹងសង្រ្គាមរបស់លោកប្រធានាធិបតី Vladimir Putin បានឈានចូលដល់សប្តាហ៍ទី៣ មន្រ្តីនៅក្នុងទីក្រុង Mariupol បាននិយាយថាយន្តហោះចម្បាំងរបស់រុស្សី បានទម្លាក់គ្រាប់បែកនៅលើទីក្រុងកំពង់ផែដែលបានឡោមព័ទ្ធ ដែលជាកន្លែងដែលមន្ទីរពេទ្យសម្ភពត្រូវបានបំផ្លាញកាលពីថ្ងៃពុធ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយអាជ្ញាធរអ៊ុយក្រែនបានរៀបចំជម្លៀសប្រជាពលរដ្ឋជិត៤០,០០០នាក់ចេញពី, Trostyanet ,Sumy ,Krasnopillya ,Irwin, Bucharest, Hostomel និង Izium ,ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី Iryina Vereschuck បាននិយាយថាគ្មានជនស៊ីវិលណាម្នាក់អាចចាកចេញពី ក្រុង Mariupol នៅថ្ងៃព្រហស្បត៍នោះទេ ខណៈដែលកងកម្លាំងរុស្សីខកខានមិនបានគោរពនូវបទឈប់បាញ់គ្នាជាបណ្តោះអាសន្នដើម្បីឲ្យមានការជម្លៀសប្រជាពលរដ្ឋចេញ។ កិច្ចប្រឹងប្រែងដើម្បីបញ្ជូននូវម្ហូបអាហារ ទឹកនិងថ្នាំពេទ្យ ចូលទៅក្នុងទីក្រុង នៅពេលដែលរថក្រោះរុស្សីបានវាយប្រហារច្រកចេញមនុស្សធម៌ ,Zelensky និយាយ។
"នេះគឺជាភាពពិតប្រាកដ ដែលជាបទពិសោធន៍នៃភេវរកម្ម" លោកបាននិយាយនៅក្នុងទូរទស្សន៍។ ក្រសួងការពារជាតិរុស្សីបាននិយាយថា គេនឹងប្រកាសនូវបទឈប់បាញ់គ្នានៅថ្ងៃសុក្រ និងបើកច្រកមនុស្សធម៌ពី Mariupol ក៏ដូចជាទីក្រុង Kyiv Sumy Kharkiv Mariupol និង Chernihiv។ ការឈ្លានពានរបស់រុស្សីនៅក្នុងអ៊ុយក្រែនរហូតមកដល់ពេលនេះបានខកខានមិនបានឈានដល់គោលដៅដែលខ្លួនបាននិយាយ. ប៉ុន្តែបានបន្តឲ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់និងបានបង្ខំឲ្យជនភៀសខ្លួនជាង២លាននាក់ចាកចេញពីអ៊ុយក្រែន ខណៈដែលទីក្រុងជាច្រើនត្រូវបានឡោមព័ទ្ធ។
នាយកចាត់ចែង IMF , Kristalina Georgieva បាននិយាយថាសង្រ្គាមនិងការដាក់ទណ្ឌកម្មដ៏ធំទៅលើរុស្សីដែលជាការដាក់ពិន័យបានជំរុញឲ្យមានការធ្វើកិច្ចសន្យានៅក្នុងពាណិជ្ជកម្មពិភពលោកនិងធ្វើឲ្យតម្លៃម្ហូបអាហារនិងថាមពលបានកើនឡើងយ៉ាងខ្ពស់ ដែលនឹងបង្ខំឲ្យ IMF បន្ទាប់នូវការព្យាករណ៍របស់ពិភពលោកនៅខែក្រោយ។ លោកស្រីបាននិយាយថា លោកស្រីរំពឹងថាការដាក់សម្ពាធបន្ថែមទៅលើរុស្សីដើម្បីបញ្ចប់សង្រ្គាម វានឹងនាំឲ្យមានការរាលដាលប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោក។