BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហោរាសាស្រ្តសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២

ថ្ងៃព្រហស្បតិ៍, 10 ខែមីនា 2022 15:06  BeeTube News
A1

ឆ្នាំជូត (រាសីស្រុតចុះ)

ថាមពលសម្ពាធកំពុងស្ថិតនៅជុំវិញខ្លួនលោកអ្នក ដូច្នេះកុំមើលស្រាលដែលលោកអ្នកអាចធ្វើបាន។ សូមទទួលយកវិធីសាស្រ្តថ្មីៗនៅថ្ងៃនេះ! ចូរចាំថាអាកប្បកិរិយានិងការគិតវិជ្ជមានអាចជួយលោកអ្នកបាន​​​នៅពេលលោកអ្នកមិនប្រាកដអំពីអ្វីមួយ។ ព្យាយាមគិតអំពីអ្វីៗដែលសប្បាយៗ!

A2

ឆ្នាំឆ្លូវ (រាសីស្រុតចុះ)

តើលោក​អ្នក​ចង់បាន​អ្វី? សូមឈប់គិតពីអ្វីដែលលោកអ្នកគួរធ្វើ ឬអ្វីដែលមើលទៅល្អ។ ព្យាយាមធ្វើអ្វី​ដែល​ធ្វើ​ឱ្យ​លោកអ្នក​សប្បាយចិត្ត! លោកអ្នកអាចមានវិធីចាប់យកក្តីស្រមៃរបស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបោះបង់។ ថ្ងៃនេះលោកអ្នកនឹងប្រឈមបញ្ហាច្រើន!

A3

ឆ្នាំខាល (រាសីឡើងខ្ពស់ត្រដែត)

នរណាម្នាក់អាចទាមទារការយកចិត្តទុកដាក់របស់លោកអ្នកនៅថ្ងៃនេះ។ បើអាច សូមព្យាយាមនៅឱ្យឆ្ងាយពីមិត្តភក្តិ ឬក្រុមគ្រួសារដែលពូកែឈ្លោះប្រកែកគ្នា។ សាកហាត់ប្រាណ ឬលេងកីឡាដើម្បីរំសាយអារម្មណ៍! ប្រសិនបើលោកអ្នកមានគម្រោងធ្វើដំណើរ សូមគិតអំពីការធ្វើដំណើរទៅក្រៅប្រទេស ព្រោះវាអាចនាំឱ្យ​លោកអ្នក​សប្បាយចិត្ត។

A4

ឆ្នាំថោះ (រាសីល្អមធ្យម)

លោកអ្នកចង់រក្សាភាពស្ងប់ស្ងាត់ និងគ្រប់គ្រងអារម្មណ៍របស់លោកអ្នកមែនទេ? ថ្ងៃនេះលោកអ្នកប្រហែលពិបាកធ្វើចំណុចទាំងពីរនេះ។ ប្រសិនបើលោកអ្នកចង់ជំនះឧបសគ្គទាំងនេះ​ លោកអ្នកគួរកែប្រែទម្លាប់ចាស់ៗ។

A5

ឆ្នាំរោង (រាសីល្អមធ្យម)

លោកអ្នកប្រហែលជាដើរលេងជាមួយមិត្តភក្តិ ឬចូលរួមពិធីជប់លៀងតូចមួយយប់នេះ។ ទោះយ៉ាងណាក៏ដោយ កុំចាយវាយខ្ជះខ្ជាយពេក។ បញ្ហាលុយកាក់អាចក្លាយជាបញ្ហាធំ ប្រសិនបើលោកអ្នកចំណាយលើសចំណូលនៅថ្ងៃនេះ។

A6

ឆ្នាំម្សាញ់ (រាសីល្អមធ្យម)

ថ្ងៃនេះលោកអ្នកគួរព្យាយាមកំណត់កាលវិភាគផ្ទាល់ខ្លួនរបស់លោកអ្នក។ អ្នកផ្សេងទៀតប្រហែលជាត្រូវការពេលវេលា ឬការប្តេជ្ញាចិត្តរបស់លោកអ្នក។ ប៉ុន្តែកុំដាក់សម្ពាធ​ ឬខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នក។ លោកអ្នកអាចមានអារម្មណ៍ធុញថប់ពេញមួយថ្ងៃ។

A7

ឆ្នាំមមី (រាសីឡើងខ្ពស់ត្រដែត)

ចែករំលែកអារម្មណ៍របស់លោកអ្នកដោយភាពជឿជាក់! ថាមពល​នៃ​ថ្ងៃ​នេះនឹងនាំ​ឱ្យលោក​អ្នក​មាន​គំនិតឆ្នៃប្រឌិត​​ និងមានអារម្មណ៍ស្រស់ស្រាយ។ កុំសម្រេចធ្វើអ្វីដោយតក់ក្រហល់!​ លោកអ្នកនឹងរីករាយជាមួយគ្រប់យ៉ាងដែលកើតឡើងនៅក្នុងថ្ងៃនេះ។

A8

ឆ្នាំ​មមែ (រាសីល្អមធ្យម)

លោកអ្នកអាចចូលចិត្តធ្វើអ្វីដែលលោកអ្នកគិតថាត្រឹមត្រូវ។ ទោះយ៉ាងណាក៏ដោយ លោកអ្នកមិនគួរប្រហែសរវាងការអះអាង និងការមិនចាប់អារម្មណ៍ចំពោះអ្នកដទៃនោះទេ។ ចូរថ្លឹងថ្លែងនិងវិនិច្ឆ័យឱ្យលំអិត!​ លោកអ្នកអាចប្រើមនោគមន៍វិជ្ជា នឹងធ្វើឱ្យអ្នកជុំវិញខ្លួនលោកអ្នកស្របតាមលោកអ្នកបាន។

A9

ឆ្នាំវក (រាសីល្អមធ្យម)

លោកអ្នកគួរសម្គាល់ថា វាមិនមែនជាគំនិតដ៏ល្អបំផុត ក្នុងការចាប់ដៃគូជាមួយអ្នកដែលមានថាមពលច្រើនដូចលោកអ្នកនោះទេ។ គ្រប់យ៉ាងអាចប្រែទៅជាប្រភេទនៃស្ថានភាពគាំង និងឆាបឆេះ។ លោកអ្នកគួរចេញពីធ្វើការមុនម៉ោង និងដើរលេងជាមួយភាពស្ងប់ស្ងាត់នៅថ្ងៃនេះ។ មនុស្សពិសេសនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព។

A10

ឆ្នាំរកា (រាសីល្អមធ្យម)

លោកអ្នកកំពុងមានភាពតានតឹង​ និងមាន​អារម្មណ៍​ប្រែប្រួលមែនទេ? លោកអ្នកប្រហែលជាបានចូលរួមកម្មពិធីច្រើននិងទទួលទានអាហារមិនល្អប៉ុន្មានថ្ងៃនេះ។ ប្រសិនបើលោកអ្នកសុខចិត្តការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ និងទម្លាប់ហាត់ប្រាណ។ លោកអ្នកនឹងមិនឈឺច្រើននោះទេ។ ចូរចងចាំថាសុខភាពរបស់លោកអ្នកគឺបានមកពីអ្វីដែលលោកអ្នកញ៉ាំ!

A11

ឆ្នាំច (រាសីល្អមធ្យម)

ខណៈពេលដែលលោកអ្នកកំពុងមានទំនោរគិតថារវាងឆ្វេង និងស្តាំ វិធីសាស្រ្តបែបនេះអាចរំខានលោកអ្នកនៅពេលនរណាម្នាក់ធ្វើវានៅថ្ងៃនេះ។ តើ​គំនិតអ្នកដទៃ​សំខាន់ដល់លោកអ្នកដែរឬទេ? ប្រហែលជាមាននរណាម្នាក់កំពុងរិះគន់វិធីសាស្ត្ររបស់លោកអ្នក។ ចូរលើកទឹកចិត្តមនុស្សម្នាក់នោះឱ្យមើលទៅលើចំណុចកណ្តាល។

A12

ឆ្នាំកុរ (រាសីស្រុតចុះ)

ភាពអវិជ្ជមាននឹងធ្វើ​ឱ្យលោក​អ្នក​មាន​អារម្មណ៍​ព្រួយ​បារម្ភ ស្ត្រេស និង​ថប់​បារម្ភ។ តើមូលហេតុអ្វី? គ្រប់យ៉ាងដែលកើតឡើងអាចផ្លាស់ប្តូរទិសដៅឆ្វេង និងស្តាំថ្ងៃនេះ​ ប៉ុន្តែកុំបន្ទោសលើថាមពលទាំងនេះ។ លោកអ្នកគួរជៀសវាងភាពស្ត្រេស ឬមនុស្សអវិជ្ជមាន។


ថ្ងៃព្រហស្បតិ៍, 10 ខែមីនា 2022 15:06  BeeTube News