-Reuters-
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីនិងអ៊ុយក្រែន នឹងជួបប្រជុំគ្នាក្នុងប្រទេសទួរគីក្នុងថ្ងៃព្រហស្បតិ៍ (១០ ខែមិនា) នៅក្នុងកិច្ចប្រជុំចរចាជាន់ខ្ពស់ជាលើកដំបូង រវាងប្រទេសទាំង២ ចាប់តាំងពីទីក្រុងមូស្គូ បានឈ្លានពានអ្នកជិតខាងរបស់ខ្លួន ដែលទីក្រុង Ankara សង្ឃឹមថាគេអាចធ្វើឲ្យមានចំណុចវិលត្រឡប់នៅក្នុងទំនាស់ដ៏វិលវល់នេះ។ មន្ត្រីពីទីក្រុង Kyiv និងមូស្គូ បានជួបប្រជុំគ្នាជាច្រើនដងដើម្បីជជែកគ្នានៅក្នុង Belarus ។ ប៉ុន្តែការប្រជុំនៅប៉ែកខាងត្បូងក្នុងទីក្រុងនៃប្រទេសតួរគីនៃ Antalaya វាតំណាងឲ្យជាលើកដំបូងរបស់រុស្សី ដែលបានបញ្ជូនថ្នាក់រដ្ឋមន្ត្រីសំរាប់ជជែកនៅក្នុងវិបត្តិនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Dymytro Kubela បានបង្ហាញពីការរំពឹងគិតអំពីកិច្ចព្រមព្រៀងនៃបទឈប់បាញ់គ្នា ឬក៏លទ្ធផលផ្សេងទៀតអំពីការប្រជុំជាមួយសមភាគី រុស្សី Sergei Lavrov ។ ការសន្ទនារវាងទីក្រុង Kyiv និង Moscow រហូតមកដល់ពេលនេះ បានហុចជាលទ្ធផលឲ្យមានបទឈប់បាញ់គ្នានៅនឹងកន្លែងខ្លះជាច្រើន និងច្រកសំរាប់ជនភៀសខ្លួនមនុស្សធម៌ ដើម្បីជំលៀសប្រជាពលរដ្ឋ ប៉ុន្តែរុស្សីត្រូវបានគេចោទប្រកាន់ថា មិនគោរពនូវកិច្ចព្រមព្រៀងទាំងនោះ។
ការឈ្លានពានរបស់រុស្សីបានគាស់រំលើង និងបង្កើតឲ្យមានមនុស្សជាង២លាននាក់ ក្នុងអ្វីដែលអ.ស.ប.បានហៅថាជា វិបត្តិមនុស្សធម៌ដ៏ឆាប់រហ័សជាទីបំផុតនៅក្នុងអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២។ ទួរគីដែលជាសមាជិក NATO បានស្នើរផ្តល់ធ្វើខ្លួនជាអ្នកសម្របសម្រួលរវាងភាគីជម្លោះទាំង២ និងទទួលអ្នកការទូតទាំង២ បន្ទាប់ពីមានការប៉ុនប៉ងជាច្រើនលើកធ្វើជាអ្នកសម្របសម្រួលនៃមហាអំណាចពិភពលោក។ Kuleba បានជំរុញឲ្យ Lavrov មកចូលរួមប្រជុំដោយការជឿជាក់ ដោយមិនមែនមកដើម្បីគ្រាន់តែក្នុងផ្នត់គំនិតដើម្បីឃោសនា។
"ខ្ញុំនឹងនិយាយដោយត្រង់ ថាការរំពឹងគិតរបស់ខ្ញុំចំពោះការជជែកគ្នានេះមានប្រយោជន៍តិចណាស់" Kuleba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីឌីអូកាលពីថ្ងៃពុធ។ "យើងមានចំណាប់អារម្មណ៍ទៅលើបទឈប់បាញ់គ្នាមួយ រំដោះទឹកដីរបស់យើង និងចំណុចទី៣គឺដោះស្រាយរឿងមនុស្សធម៌ទាំងអស់"។ ទីក្រុងមូស្គូបាននិយាយថា ខ្លួនបានប្រុងប្រៀបរួចជាស្រេចសំរាប់ការជជែកជាមួយនឹងអ៊ុយក្រែន ប៉ុន្តែថាការទាមទាររបស់ខ្លួនទាំងអស់ រួមបញ្ចូលទាំងថា ទីក្រុង Kyiv ត្រូវតែមានជំហរអព្យាក្រិត និងទម្លាក់ចោលនូវក្តីសង្ឃឹមរបស់ខ្លួនក្នុងការចូលរួមជាមួយនឹងសម្ព័ន្ធមិត្ត NATO ត្រូវតែបានសម្រេចដើម្បីបញ្ចប់នូវការវាយលុកនេះ៕