បន្ទាយមានជ័យ៖ សមត្ថកិច្ចបានប្រទះឃើញសពកុមារីម្នាក់ កប់ក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទំនប់ (ក៥) ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្រោយពេលបាត់ខ្លួនអស់ជាច្រើនម៉ោង។
កំណត់ហេតុរបស់សមត្ថកិច្ចបានឱ្យដឹងថា កុមារីរងគ្រោះមានអាយុ ៧ឆ្នាំ ត្រូវបានបាត់ខ្លួននៅពេលធ្វើដំណើរតាមផ្លូវទៅសាលារៀន នាថ្ងៃទី៩ ខែមីនា ហើយគេបានរកឃើញកាបូបរបស់កុមារី នៅក្នុងព្រៃតាមផ្លូវក៏មានការសង្ស័យ ហើយបាននាំគ្នាដើររករហូតដល់យប់ថ្ងៃទី៩ ខែមីនា ទើបប្រទះឃើញសាកសពបង្កការភ្ញាក់ផ្អើលតែម្តង។
សមត្ថកិច្ចបានដាក់ការសង្ស័យក្នុងករណីនេះថា អាចជាករណីរំលោភសម្លាប់។
សូមបញ្ជាក់ថា នៅក្នុងករណីឃាតកម្មនេះ កម្លាំងជំនាញផ្នែកស៊ើបអង្កេត នៃអង្គភាពសង្គភាពការពារកុមារ (CPU) បានធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើកោសល្យវិច័យលើសាកសពកុមារីរងគ្រោះ ដើម្បីស៊ើបអង្កេតវែកមុខឃាតក យកទៅផ្តន្ទាទោសតាមច្បាប់៕